Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ អ្នក​ឆ្លង​ទូទាំង​ពិភពលោក ហក់​ឡើងដល់ ២​លាន​នាក់ និង​ស្លាប់​ជិត ១២០.០០០​នាក់​

spot_img

ចំនួន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ទូទាំង​ពិភពលោក បាន​ហក់​ឡើង​លើស ២០០០.០០០​នាក់​កាលពី​ថ្ងៃ​ចន្ទ ពេល​ល្ងាច​។ នេះ​បើតាម​តួលេខ​របស់​សកលវិទ្យា​ល័យ Johns Hopkins​។​

​បើតាម​តួលេខ​ជាក់ស្តែង មាន​អ្នក​ឆ្លង​សរុប​ចំនួន ២.០១៩.៣២០​នាក់ និង​ស្លាប់​ជិត ១២០.០០០​នាក់​។​

​អា​មេ​រិច​នៅ​តំណែង​លេខ​មួយ​ជា​ប្រទេស​មាន​អ្នក​ឆ្លង និង​ស្លាប់​ច្រើនជាងគេ​បំផុត ដោយមាន​អ្នក​ឆ្លង​ជាង ៦៨០.០០០​នាក់ និង​ស្លាប់​ជាង ២៣.០០០​នាក់ ខណៈ​អ៊ីតាលី​នៅ​ឈរ​នៅ​តំណែង​លេខ ២ ដោយមាន​អ្នក​ឆ្លង​ជាង ១៥០.០០០​នាក់ និង​ស្លាប់​ជាង ២០.០០០​នាក់​។​

​ប្រទេស​ផ្សេងៗ​ទៀត ដែល​មានការ​រាតត្បាត និង​ស្លាប់​ច្រើន​មានដូចជា បារាំង អាឡឺម៉ង អង់គ្លេស ចិន អ៊ីរ៉ង និង​តួ​ក​គី​ជាដើម​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Xinhua​

spot_img
×