Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្ដេច​តេ​ជោ ៖ ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​១៩ បានមក​ដល់​លឿន និង​មាន​ទំហំ​ធំ ហើយ​កំពុង​រីក​រាលដាល ពី​វិស័យ​មួយ ទៅ​វិស័យ​មួយ ក្នុង​តំបន់​អាស៊ាន​

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មេដឹកនាំ​អាស៊ាន​ដទៃទៀត បាន​បើក​កិច្ចប្រជុំ​ពិសេស​ស្តីពី​បញ្ហា​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​១៩ ដែល​កិច្ចប្រជុំ​នេះ​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ (Video Conference)​។

​ក្នុង​កិច្ចប្រជុំ​តាម​វីដេអូ Conference ថ្នាក់ដឹកនាំ​អាស៊ាន​បានលើកឡើង​ពី​បញ្ហា​ចម្បងៗ​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​ជះឥទ្ធិពល និង​ធ្វើអោយប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន​យ៉ាងច្រើន​។​

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា ជាការ​ពិត ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​១៩ បានមក​ដល់​លឿន និង​មាន​ទំហំ​ធំ ហើយ​កំពុង​រីក​រាលដាល​ពី​វិស័យ​មួយ​ទៅ​វិស័យ​មួយ​។ ជាក់ស្តែង ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ បាននិងកំពុង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​កាន់តែខ្លាំង ដល់​ការអភិវឌ្ឍ​អាស៊ាន​ជារួម ដោយ​មិន​ត្រឹមតែ​លើ​ប្រព័ន្ធ​សុខាភិបាល ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ឧស្សាហកម្ម ក៏ដូចជា​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទៅ​។ ឆ្លៀតឱកាស​នេះ ខ្ញុំ​រួមជាមួយ​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា សូម​សម្តែង​នូវ​ការចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន នៃ​ប្រទេស​សមាជិក​អាស៊ាន ដែល​ទទួលរង​នូវ​ការបាត់​បង់ជីវិត​ប្រជាជន ដោយសារ​ជំងឺ​កូ​វីដ​១៩​។​

​សម្រាប់​កម្ពុជា យើង​អាច​វាយតម្លៃ​បាន​ថា ស្ថានភាព​ជំងឺ​កូវ​ដី​១៩ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ការឆ្លង​ជា​ចង្កោម​តូចៗ ដែល​មួយផ្នែកធំ​នៃ​ការឆ្លង គឺជា​ការនាំ​ចូល​ជំងឺ​ពី​ខាងក្រៅ​។ ដូច​ប្រទេស​ដទៃ​នៅ​អាស៊ាន កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ​ជាច្រើន ប្រកបដោយ​ភាពម៉ឺងម៉ាត់ ដាច់ខាត និង​ហ្ម​ត​ចត់​បំផុត ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដោយបាន​ចែកជា​បី​សមរភូមិ ទី​១ ការទប់ស្កាត់​មិន​ឲ្យ​មាន​ការបន្ត​នាំ​ជំងឺ​ចូលមក​កម្ពុជា ទី​២​ការទប់ស្កាត់​នូវ​ការរីក​រាលដាល​នៅក្នុង​ប្រទេស និង​ទី​៣ ការព្យាបាល​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។

​សម្តេច​តេ​ជោ បាន​ថ្លែងថា នាពេល​កន្លងមក វិធានការ​នានា​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ សម្រាប់​ប្រទេស​ទាំងអស់ ភាគច្រើន គឺ​ផ្តោតទៅលើ​ការអនុវត្ត​នៅ​ផ្ទៃក្នុង​ប្រទេស​។ ក្នុង​បរិការណ៍​សកលភាវូបនីយកម្ម និង​សមាហរណកម្ម​តំបន់ ខ្ញុំ​យល់ថា ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​នេះ គឺ​មិនអាច​ដោះស្រាយ​ត្រឹម​កម្រិត​ប្រទេស​នីមួយៗ បានឡើយ ព្រោះ​ភាពជោគជ័យ​នៃ​ការប្រយុទ្ធ​នឹង​ជំងឺ​នេះ ទាមទារ​ឲ្យ​មានការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ​។ និយាយ​ជារួម អាស៊ាន​ត្រូវតែ​រួមដៃគ្នា និង​ប្រែក្លាយ ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ ទៅជា​សមរភូមិ​។​

​កម្ពុជា​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការឯកភាព គ្នា​បង្កើត “​មូលនិធិ​អាស៊ាន​សម្រាប់​ឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ ១៩ ” ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការចាំបាច់​នានា រួមមាន​ក្នុង​ផ្នែក​បរិក្ខារ និង​ផ្នែក​សុខាភិបាល ជាដើម​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​លើកឡើងថា អាស៊ាន​ត្រូវ​គិតគូរ​ជា​យុទ្ធសាស្ត្រ ក្នុងការ​ស្តារ និង​ជំរុញ​ការ​ងើប​ឡើងវិញ នូវ​កំណើនសេដ្ឋកិច្ច បន្ទាប់ពី​វិបត្តិ​កូ​វីដ​១៩ ត្រូវបាន​បញ្ចប់​។ កម្ពុជា​យល់ថា អាស៊ាន​ត្រូវ​ព​ន្លឿ​ន​ការអនុវត្ត​ផែនការ និង​យន្តការ​នានា​ដែលមាន​ស្រាប់ ឲ្យ​បាន​លឿន ក៏ដូចជា​ជំរុញ​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​តំបន់ ។ លុបបំបាត់​របាំង​មិនមែន​ពន្ធ និង​បង្កើន​កិច្ច​សម្រួល​ពាណិជ្ជកម្ម​។ បន្ថែម​ពីនេះ យើង​ក៏ត្រូវ​ជំរុញ​ការអនុវត្ត​គំនិត​ផ្តួចផ្តើម​នានា សម្រាប់​សមាហរណកម្ម​អាស៊ាន ដោយ​ផ្តោត លើ ១)​ការលើកកម្ពស់​សហគ្រាស​មីក្រូ តូច និង​មធ្យម (MSMEs) និង​ការបង្កើត​ធុរកិច្ច​ថ្មី​ផ្អែកលើ​នាវ​នុ​វត្ត​ន៍​បច្ចេកវិទ្យា​(Start -ups) ២)​ការលើកកម្ពស់​កិច្ចសហការ​រវាង​វិស័យ​ឯកជន និង​សាធារណៈ ក្នុង​ក្រប​ខ័​ណ្ណ​សេដ្ឋកិច្ច​ឌីជីថល និង​៣) ការអភិវឌ្ឍ​ធនធានមនុស្ស និង​ជំនាញ​វិជ្ជាជីវៈ​ឌីជីថល​៕ដោយ៖កូឡាប

​ខាងក្រោម​នេះ គឺជា​សុន្ទរកថា​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស​លើក​ទី​៣៦ បើក​កិច្ចប្រជុំ​ពិសេស ស្តីពី​បញ្ហា​ជំងឺ​កូ​វីដ​១៩ តាមរយៈ Video Conference​។​

spot_img
×