Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្តែងៗ​ទៀតហើយ​! ចូលឆ្នាំ​ខ្មែរ ដាច់​លុយ ចោរ​វ័យក្មេង​២​នាក់ ចូល​គាស់​ហាង​មួយ​នៅ​កំពង់សោម ប្រមូល​អស់​មិន​ស្ទើរ​… (​វីដេអូ​)

spot_img

ជាការ​ពិតណាស់ អំពើចោរកម្ម​ផ្សេងៗ​តែងតែ​កើតមានឡើង ជាពិសេស​នៅក្នុង​អំឡុង​នៃ​ពិធី​បុណ្យជាតិ​ធំៗ ដែល​ធ្វើ​ឲ្យ​អ្នករកស៊ី​បើកហាង​លក់ដូរ បង្ខំចិត្ត​ចាក​ចេញពីផ្ទះ​ទាំង​ចិត្ត​មិន​ស្ងប់ ព្រោះតែ​បារម្ភ​ពី​ភាពអសន្តិសុខ​ក្នុងសង្គម​បច្ចុប្បន្ន ។​

​ជាក់ស្តែង វីដេអូ​ថ្មី​មួយ​ត្រូវបាន​ចែករំលែក បង្ហាញ​ឲ្យ​ឃើញ​ចោរ​វ័យក្មេង​២​នាក់ បានធ្វើ​សកម្មភាព​គាស់​ហាង​មួយ​នៅ​កំពង់សោម ដែល​ម្ចាស់​ជា​ជនជាតិខ្មែរ​-​ចិន ចូល​រើកកាយ​ប្រមូល​អស់​អ៊ី​វ៉ាន់​មានៗ​តម្លៃ​ដែល​អាច​លក់​ចេញ​វិញ​បាន ។

​ទាក់ទង​នឹង​អំពើចោរកម្ម​នេះ​ផងដែរ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Zii Kak បាន​បង្ហោះ​វីដេអូ និង​ស្នើ​ដល់​បងប្អូន​ដែល​បាន​ស្គាល់​ចោរ​២​នាក់​នេះ ជួយផ្តល់​ដំណឹង​ផង ដោយបាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖”​ចង្រៃ​ខ្លាំង​មែន​ទេ​ន :triumph: ចូលឆ្នាំ​ខ្មែរ ចោរ​ចូល​ហាង​ដែរ :fire: អ្នក​នៅ​ខាង​កំពង់សោម បើ​មាន​អ្នកណា​ឃើញ​ឬ​ស្គាល់​2​នាក់​នេះ ជួយ​ទាក់ទង​មក​ខ្ញុំ​ផង 0968995945 ” ៕ ដោយ​៖ លឹម ហុង​

spot_img
×