Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ៖ សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​កម្មករ​កម្មការិនី បាន​យល់​កាន់តែច្បាស់ អំពី​ការព្រួយបារម្ភ​របស់​ពិភពលោក

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងថា ថ្ងៃទី​១៤ មេសា នេះ​ខ្ញុំ​ត្រូវ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស​លើក​ទី ៣៦ ស្តីពី​ជំងឺ​កូ​វីដ​-១៩ នៅ​វិមាន​សន្តិភាព​តាមរយៈ​ការភ្ជាប់​វីដេអូ​ខ​ល​ផ្ទាល់ (Video Conference)​ពី​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ ។


​សម្តេច​បាន​មានប្រសាសន៍ថា ដោយសារ​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ដែល​ពេលនេះ​កំពុង​គម្រាមកំហែង​ពិភពលោក គឺ​មេដឹកនាំ​ប្រទេស​អាស៊ាន​ទាំងអស់ និង​គណៈប្រតិភូ​មិនអាច​ធ្វើដំណើរ​ចេញ​ក្រៅប្រទេស​បានឡើយ​។ តាម​ការគ្រោងទុក​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៦ នេះ គឺត្រូវធ្វើ​នៅ​ប្រទេស​វៀតណាម​។​

“​ដូច្នេះ សង្ឃឹមថា​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​កម្មករ​កម្មការិនី​បាន​យល់​កាន់តែច្បាស់​អំពី​ការព្រួយបារម្ភ​របស់​ពិភពលោក ក៏ដូចជា​ការព្រួយបារម្ភ​របស់​ប្រទេស​យើង ដែល​បាន​លើក​ថ្ងៃ​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ទៅ​ពេល​ក្រោយ ហើយនឹង​ការដាក់​បម្រាម​ហាម​មិនអោយ​ពលរដ្ឋ​ធ្វើដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ជា​បណ្តោះអាសន្ន​មួយរយៈ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩ ដ៏​កាច​សាហាវ​នេះ​” សម្តេច​តេ​ជោ បានបញ្ជាក់​យ៉ាង​ដូច្នេះ​។​

​ឆ្លៀត​ក្នុងឱកាស​នៃ​បុណ្យចូលឆ្នាំ​នេះ ខ្ញុំ​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ទាំងអស់​ជួបប្រទះ​តែ​សេចក្តី និង​ពុទ្ធពរ​៥​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ និង បដិភាណៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​ដោយ កូឡាប

spot_img
×