Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាមេរិក កំពុង​ធ្វើតេស្ត​វ៉ាក់សាំង​ជំងឺឆ្លង​រលាក​ផ្លូវដង្ហើម​កូ​វីដ​១៩ លើ​មនុស្ស

spot_img

​ភ្នំពេញ​៖ ពាក់ព័ន្ធ​នឹង​ជំងឺឆ្លង​រលាក​ផ្លូវដង្ហើម​កូ​វីដ​១៩ ក្រុមហ៊ុន​ដៃគូ​អាមេរិក កំពុង​ធ្វើតេស្ត​វ៉ាក់សាំង​នេះ លើ​មនុស្ស ដែលជា​ជំហាន​សំខាន់​មួយ ទៅរក​ការបង្ហាញ​ឲ្យ​ឃើញថា ឱសថ​នេះ​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​។​

​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០​នេះ បានចេញ​ផ្សាយ​ព័ត៌មាន​ថា ក្រុមហ៊ុន​ខ្លះទៀត​កំពុងតែ​រក​វិធី​ថ្មីៗ ក្នុងការ​កំណត់​លើ​ការប្រើប្រាស់ និង​បញ្ជូន​វ៉ាក់សាំង នៅ​គេ​ពេល​ផលិត​បាន​សម្រាប់​ប្រើប្រាស់​។

​អ្នកវិទ្យាសាស្ត្រ​នៅតាម​ក្រុមហ៊ុន និង​សាកលវិទ្យាល័យ​របស់​ស​ហ​រដ្ឋ​អាមេរិក អាច​បង្រួម​ការស្រាវជ្រាវ​របស់គេ ដែល​តាម​ធម្មតា ត្រូវការ​ពេល​រាប់​ខែ ឬ​រាប់​ឆ្នាំ ឲ្យ​មក​ត្រឹម​រាប់​សប្តាហ៍​វិញ​។

​ការងារ​នេះ​ទទួលបាន​ការជំរុញ​បន្ថែម នៅពេល​លោក​ប្រធានាធិបតី Trump បាន​ចុះហត្ថលេខា​ឲ្យ​ទៅជា​ច្បាប់ នូវ​ថវិកា​របស់​រដ្ឋា​ភិ​បាល​សហព័ន្ធ​ចំនួន​៨,៣​ពាន់​លាន​ដុល្លារ សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​កូ​វីដ ១៩​។​

​ថវិកា​នេះ​កំពុង​ជួយ​ទីភ្នាក់ងារ​សហព័ន្ធ ដូចជា វិទ្យាស្ថាន​សុខភាព​ជាតិ និង​រដ្ឋបាល​ចំណីអាហារ និង​ឱសថ និង​ដៃគូ​ក្នុង​វិស័យ​ឯកជន ដើម្បី​ផលិត​វ៉ាក់សាំង​និង​ការព្យាបាល​ថ្មីៗ​។​

​នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយចំនួន របស់​សហរដ្ឋអាមេរិក ដើម្បី​ទទួលបាន​វ៉ាក់សាំង​ការពារ​កូ​វីដ – ១៩ ដល់​សាធារណជន ក្នុង​រយៈពេល​មួយ​ឆ្នាំទៅ ១៨ ខែ​៕​ដោយ កូ​ឡាប​

spot_img
×