Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត ! រថយន្ត​ធុន​ធំ​ទ្រុង​វែង​ខ្ពស់ បាន​ដឹក​បង្កប់​មនុស្ស​ជិត​៥០​នាក់ ដើម្បី​បិទបាំង​ភ្នែក​កងកម្លាំង​សមត្ថកិច្ច

spot_img

​ព្រះសីហនុ​៖ ស្រប​ពេលដែល​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ទូទាំងប្រទេស​កំពុង​ធ្វើ​យុទ្ធនាការ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នោះ ស្រាប់​តែមាន​រថយន្ត​ធុន​ធំ​ទ្រុង​វែង​ខ្ពស់ បាន​ដឹក​បង្កប់​មនុស្ស​ជិត​៥០​នាក់ ដើម្បី​បិទបាំង​ភ្នែក​កងកម្លាំង​សមត្ថកិច្ច ដើម្បី​ដឹកជញ្ជូន​ពលរដ្ឋ​ទាំងនោះ ទៅ​លំនៅឋាន​របស់​ពួកគេ នៅ​ខេត្តកោះកុង​។ ប៉ុន្តែ​ករណីនេះ កម្លាំង​ឈរជើង​នៅ​ស្រុក​កំពង់សីលា បានធ្វើ​ការឃាត់​រថយន្ត​ធុន​ធំ​ទ្រុង ធ្វើដំណើរ​ពី​ស្រុក​បរសេដ្ឋ​ខេត្តកំពង់ស្ពឺ ទៅកាន់​ខេត្តកោះកុង ដែល​បាន​លួច​ដឹក​បង្កប់​កម្មករ​ក្នុង​ទ្រុង​ឡាន ចំនួន ៤៨​នាក់​។​

​សុំ​ចិត្ត​បងប្អូន​ទាំងអស់ សូមមេត្តា​ឈប់​ទៅ នៅ​កន្លែង​ដែល​បងប្អូន​កំពុង​រស់នៅ​កំពុងធ្វើការ ។ ពេលនេះ ត្រូវតែ​អនុវត្ត​តាមច្បាប់ ដើម្បី​សេចក្ដីសុខ និង​អាយុជីវិត​បងប្អូន ។ មិនតិច​ទេ ៤៨​នាក់ ចុះបើ​ឆ្លង​ជំងឺ តើ​នឹង​ទៅជា​យ៉ាងណា ពិតជា​បារម្ភ​ណាស់ ។ នេះ​តាម​ការផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ប្រជាជន ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៣​ខែមេសា​ឆ្នាំ​២០២០​។​

​កម្លាំង​ឈរជើង​នៅ​ស្រុក​កំពង់សីលា ព្រំប្រទល់​ស្រុកស្រែ​អំបិល ខេត្តកោះកុង បានធ្វើ​ការឃាត់​រថយន្ត​ធុន​ធំ​ទ្រុង ធ្វើដំណើរ​ពី​ស្រុក​បរសេដ្ឋ​ខេត្តកំពង់ស្ពឺ ទៅកាន់​ខេត្តកោះកុង ដែល​បាន​លួច​ដឹក​បង្កប់​កម្មករ​ក្នុង​ទ្រុង​ឡាន ចំនួន ៤៨​នាក់​(​ស្រី​១៧​នាក់​) ក្រោយពី​ឃាត់​កងកម្លាំង​បានធ្វើ​ការណែនាំ ឲ្យ​ពួកគាត់​នាំគ្នា​ជិះឡាន​ដែល​គាត់ បាន​ជិះ​មក​ឲ្យ​វិលត្រឡប់​ទៅ​មូលដ្ឋាន​របស់​វិញ ដោយ​កម្លាំង អាវុធហត្ថ បាន​ជូន​ពួកគាត់​ទៅដល់​ព្រំប្រទល់​ខេត្តកំពង់ស្ពឺ​៕​ដោយ៖កូឡាប

spot_img
×