Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរកំប៉ិកកំប៉ុក ! ជនល្មើស ២​នាក់ ដែល​ទើបនឹងចាប់ដៃគូ ​ចេញ​ធ្វើ​សកម្មភាព​លួចឆក់បាន​៣​ករណី ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បញ្ជូនទៅ​តុលាការ​

spot_img

បាត់ដំបង​៖ ចោរកំប៉ិកកំប៉ុកនេះ សូម្បីតែរទេះនិងម៉ាស៊ីនកិនទឹកអំពៅ ក៏លួចដែរ គឺថាចោរមួយក្រុមនេះ ចេញលួច ប៉ះអ្វីយកហ្នឹងតែម្តង កុំឲ្យស៊យ ព្រោះថាទើបនឹងចេញលួចថ្មីថ្មោង។ ជនសង្ស័យ​ចំនួន​២​នាក់ ដែល​ចេញ​ធ្វើ​សកម្មភាព​លួច និងឆក់​កាបូប​បាន​ចំនួន​៣​លើក ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន ហើយ​នៅ​ថ្ងៃទី​១៤​ខែមេសា​នេះ កម្លាំង​ការិយាល័យ​ជំនាញ កំពុងតែធ្វើការ​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​តាម​នីតិវិធី​។

​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ដោយ​អនុវត្តតាម​ការណែនាំ​បញ្ជា​ផ្ទា​ល់ពី​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏ដូចជា​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង មានការ​សម្របសម្រួល​ទៅលើ​នីតិវិធី​ពី លោក នួន សាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង នៅ​ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២០ វេលា​ម៉ោង ៩​និង​១៥ នាទី នៅ​ចំណុច​ភូមិ​សូ​ភី​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។​

​លោក​វរសេនីយ៍ទោ ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប សហការ​ជាមួយ​កម្លាំង​ជំនាញ​ចុះ​ប្រតិបត្តិការ បង្ក្រាប​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស ( ឆក់​កាបូប ) មួយ​ករណី និង​បានធ្វើការ​នាំខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ ១.​ឈ្មោះ អ៊ឹម រដ្ឋា ហៅ តយ ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ។ ២.​ឈ្មោះ លី សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ២៩ ឆ្នាំមាន​ទីលំនៅ​ភូមិ​សុ​ភី​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំង ២ នាក់​ខាងលើ បាន​ឆ្លើយ​សារភាពថា ៖ ខ្លួន​បានធ្វើ​សកម្មភាព​លួច​ចំនួន ៣ លើក គឺ​- លើក​ទី​១ ខ្លួន​បានធ្វើ​សកម្មភាព ( ឆក់​កាបូប ) នៅ​ចំណុច​ភូមិ​ព្រែក​ខ្ពប ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​៤ ខែមេសា​ឆ្នាំ ២០២០ វេលា​ម៉ោង​ប្រហែល ៥ ទៀបភ្លឺ បាន​លុយ​ចំនួន ៤០ ម៉ឺន​រៀល និង​ទូរស័ព្ទដៃ​ម៉ាក​អូ​ប៉ូ​មួយគ្រឿង ។ – លើក​ទី ២ ខ្លួន​បានធ្វើ​សកម្មភាព ( ឆក់​កាបូប ) នៅ​ចំណុច​ទួល​ប៉ោយចារ ភូមិ​ជ្រៃ​ថ្មី ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង កាលពី​ថ្ងៃទី ៦ ខែមេសា​ឆ្នាំ ២០២០ វេលា​ម៉ោង​ប្រហែល ១១​និង​៣០ នាទី បាន​លុយ​ចំនួន ៧ ម៉ឺន​រៀល និង​អត្តសញ្ញាណប័ណ្ណ​ចំនួន ២ សន្លឹក ។ – លើក​ទី ៣ ខ្លួន​បានធ្វើ​សកម្មភាព ( លួច​រទេះដឹក​ម៉ាស៊ីន​កិន​ទឹកអំពៅ ) នៅ​ចំណុច​ភូមិ​ស្លក្រាម ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ ២០២០ វេលា​ម៉ោង​ប្រហែល ៣ ទៀបភ្លឺ ។ វត្ថុតាង​ដកហូត​រួមមាន ៖ រទេះដឹក​ម៉ាស៊ីន​កិន​ទឹកអំពៅ​ចំនួន ១ កាបូប​ពណ៌​ខ្មៅ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​បាន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ខាងលើ ការិយាល័យ​ជំនាញ កំពុងតែធ្វើការ​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​តាម​នីតិវិធី ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×