Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជនសង្ស័យ​ម្នាក់ ជំនាញ​ខាង​ឆបោក​ទិញ​-​លក់​រថយន្ត ជាច្រើន​ករណី ត្រូវ​ជាប់​ខ្នោះ​សមត្ថកិច្ច អាវុធហត្ថ​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត និង​ឆបោក ចំនួន​៣​ករណី​ផ្សេងគ្នា​នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២០ ។​

​បើតាម​របាយការណ៍រ​បស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៤ ខែមេសា​នេះ ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ម៉ម ពុធ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ ទិញ​-​លក់​រថយន្ត ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​២៧ ផ្លូវ​លេខ​៩ ភូមិ​ត្រាំ​ង​ដូន​ដី សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ បាន​ឲ្យ​ដឹងថា ខ្លួន​ពិតជា​បាន​ឆបោក ចំនួន​៣​ករណី ពិតប្រាកដ​មែន ដោយ ករណី​ទី​១ ខ្លួន​បាន​ឆបោក​រថយន្ត​១​គ្រឿង​ម៉ាក Toyota Pruis 2005 ពណ៌​ទឹកប្រាក់ គ្មាន​ផ្លាកលេខ (​សន្លឹក​ពន្ធ​) កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២០ ពី​ឈ្មោះ សុវណ្ណ ឈុន​វិបុល ដោយមាន​ឃ្លាំង​លក់​រថយន្ត​យីហោ ម៉ឹង សុផល មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។ រីឯ​ករណី​ទី​២ ខ្លួន​បាន​ឆបោក​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក Toyota Pruis 2004 ពណ៌​ប្រផេះ គ្មាន​ផ្លាកលេខ (​សន្លឹក​ពន្ធ​) កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០ ពី​ឈ្មោះ ឆោម ពៅ និង​ករណី​ទី​៣ ខ្លួន​បាន​ឆបោក​ក្រដាស​ពន្ធ​រថយន្ត​ម៉ាក Toyota Pruis 2007 ពណ៌​ទឹកប្រាក់ យកទៅដាក់​ប​ញ្ជាំ​កាលពី​អំឡុង​ខែមីនា ឆ្នាំ​២០២០ ពី​ឈ្មោះ ឃុ​ត បញ្ញា ដែលជា​អ្នកធ្វើការ​ជាមួយគ្នា​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×