Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ទាត់ចោល​ព័ត៌មាន​បំពុលសង្គម បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ថា “​ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​យួន​ចាប់ខ្លួន​”

spot_img

​ភ្នំពេញ​៖ មាន​ជន​បំពុលសង្គម បាន​សរសេរ​ព័ត៌មាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ថា “​ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​យួន​ចាប់ខ្លួន នៅ​ថ្ងៃទី​២៣​ខែមីនា ឆ្នាំ​២០២០ នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ នៅពេល​ធ្វើ​សមយុទ្ធ ហើយ​នាំយកទៅ​ឃុំខ្លួន​នៅ​ព្រៃនគរ​” ។ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​សរសេរ​សារ​នៅ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Hun Manet នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​០២០២​នេះ​ថា “​ជាក់ស្តែង​ថ្ងៃនេះ ខ្ញុំ​កំពុងធ្វើការ​នៅ​ការិយាល័យ​របស់ខ្ញុំ នៅ​ទីបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​តែម្តង​។ រូបខ្ញុំ ក៏ដូចជា​នាយទាហាន​ផ្សេងទៀត បាន​បន្តការងារ​ជាធម្មតា​”​។

​បើតាម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ៖ …”​ខ្ញុំ​បានឃើញ​ព័ត៌មាន​នេះ បង្ហោះ​ប៉ុន្មាន​ថ្ងៃ​មកហើយ ប៉ុន្តែ​ខ្ញុំ​មិន​ចាប់អារម្មណ៍ ក្នុងការ​ឆ្លើយតប​ទៅវិញ​ទេ ព្រោះ​វា​មិនមែនជា​កិច្ចការ​សំខាន់​។ អ្វី​ដែលជា​កិច្ចការ​សំខាន់​ចំពោះមុខ ហើយ​ដែល​ខ្ញុំ​បាន​ជាប់រវល់ បំពេញ​កិច្ចការ​នាពេលនេះ គឺ​ការចូល​ជាមួយ​ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ រាប់លាន​នាក់ ដើម្បី​រួមដៃគ្នា ជួយ​បង្ការ និង​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩…”​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​បន្ថែមទៀត​ថា …”​ទោះបី​ខ្ញុំ​មិន​ខ្វល់​ជាមួយ​ព័ត៌មាន​ក្លែងក្លាយ​នេះ​ក៏ដោយ ប៉ុន្តែ​ខ្ញុំ​សូម​ជូន​យោបល់ ទៅ​អស់លោក​ដែល តែងតែ​ប្រឌិត​រឿង​មិនចេះចប់ សូម​ឲ្យ​យល់​ពី​កាលៈទេសៈ​ខ្លះ​ផង​។ ពេលនេះ ជា​ពេលដែល​ប្រទេសជាតិ និង​ប្រជាជន​ខ្មែរ​ទាំងមូល ត្រូវ​រួម​សាមគ្គី​គ្នា ដើម្បី​បង្ការ និង​ទប់ស្កាត់ ជាមួយ​ជំងឺ​ដ៏​កាច​សាហាវ ដែល​បាន​ប៉ះពាល់ ដល់​ប្រជាជន​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស ក៏ដូចជា ប្រជាពលរដ្ឋ នៅលើ​សកលលោក មិនមែនជា​ពេលដែល​ត្រូវ​រក​វិធី​ញុះញង់ បំបែកបំបាក់​គ្នា​នោះទេ​។ ជាក់ស្តែង​ថ្ងៃនេះ ខ្ញុំ​កំពុងធ្វើការ​នៅ​ការិយាល័យ​របស់ខ្ញុំ នៅ​ទីបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​តែម្តង​។ រូបខ្ញុំ ក៏ដូចជា​នាយទាហាន​ផ្សេងទៀត បាន​បន្តការងារ​ជាធម្មតា ទោះបី​ស្ថិត ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ក៏ដោយ ហើយក៏​កំពុង​ត្រៀមលក្ខណៈ ដើម្បី​ចូលរួម​សង្គ្រោះ​ប្រជាពលរដ្ឋ ក្នុង​ហេតុការណ៍​ចាំបាច់​ណាមួយ​”​។​

​សូមបញ្ជាក់ថា ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​មាន​ឈ្មោះថា Kantana Mich បាន​សរសេរ​សារ​ថា ព័ត៌មាន​ផ្ទៃក្នុង ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​យួន​ចាប់ខ្លួន​នៅ​ថ្ងៃទី​២៣​ខែមីនា ឆ្នាំ​២០២០ នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ នៅពេល​ធ្វើ​សមយុទ្ធ​ហើយ​នាំយកទៅ​ឃុំខ្លួន​នៅ​ព្រៃនគរ ក្នុង​សណ្ឋាគារ​កម្ពស់​៦​ជាន់​៕​ដោយ​៖​កូ​ឡាប​

spot_img
×