Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆាកជីវិត​ពិតជា​មាន​រឿង​ច្រើន​ដែល​ពុំ​នឹក​ស្មាន​ដល់ ប្រសិន​បើ​រឿង​មួយ​នេះ​កើតឡើង​ចំពោះ​អ្នក​វិញ តើ​គួរ​គប្បី​ដោះស្រាយ​របៀប​ណា​?

spot_img

​ស្ត្រី​ត្រកូល​លីវ មាន​អាយុ ៤០​ឆ្នាំ គឺជា​នារី​ជនបទ​ម្នាក់​ដែល​មាន​ការទទួលខុសត្រូវ​ថែទាំ​គ្រួសារ​។ នាង​មានប្តី និង​កូនស្រី​ម្នាក់​ឆ្នាំនេះ​ពេញវ័យ​១៦​ឆ្នាំ ហើយ​មាន​សម្រស់​ស្រស់ស្អាត ទាស់​តែ​គ្មាន​ចំណុច​ណាមួយ​ដែល​ស្រដៀង​នឹង​នាង​ព្រមទាំង​ស្វាមី​។ ពិសេស ប្តី​ប្រពន្ធ​របស់​នាង​ពុំ​មាន​កម្ពស់​ខ្ពស់ ហើយ​មាន​សម្បុរ​ស្រ​អែម ប៉ុន្តែ​កូនស្រី​វ័យ​១៦​ឆ្នាំ​របស់​ខ្លួន បែរជា​មាន​កម្ពស់​ខ្ពស់ជាង សម្បុរ​ស​ស្គុះ ពិសេស​គឺ​ស្អាត​ខ្លាំងណាស់​។​

​ពេល​នោះ​ឯង​អ្នកភូមិផង​របង​ជាមួយ ចាប់ផ្តើម​មាន​សម្តី​ចេចចូច យូរ​ទៅ​ក្លាយ​ជា​ពាក្យ​ចរចា​ម​អា​រ៉ា​ម​ពេញ​ភូមិ​ថា វា​ពុំ​មែន​ជា​កូន​អ្នកស្រី​ទេ ចំណែក​ស្វាមី​របស់​នាង​ដែឡ​ច្រើន​ទៅ​ស៊ីឈ្នួល​គេ​នៅ​ស្រុក​ឆ្ងាយ ដល់​ពេល​ត្រឡប់​មក​វិញ ក៏​ឮ​ពាក្យ​ចរចា​ម​អារាម​ទាំងនោះ​ជាហេតុ​ទាំង​ប្តី​និង​ប្រពន្ធ​សុទ្ធសឹង​ទ្រាំទ្រ​លែង​បាន​។​

​បន្ទាប់​ពី​ការជជែក​វែកញែក​គ្នា​ដល់​ទាល់​តំរិះ ក៏​សម្រេចចិត្ត​នាំ​កូនស្រី​ទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​តេស្ត​ឌី​អិន​អេ​។​

​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​មន្ទីរពេទ្យ​បាន​ប្រកាស​លទ្ធផល ជា​ហេតុ​ធ្វើឲ្យ​អ្នក​ទាំងបី ស្រឡាំងកាំង​ស្ទើ​គាំងបេះដូង តាម​នោះ​កូនស្រី​របស់​អ្នកស្រី​លីវ ពុំមែន​ជា​កូន​របស់​គាត់ ហើយក៏​ពុំ​មែន​ជា​កូន​របស់​ស្វាមី​គាត់​ដែរ និយាយ​រួម​គឺជា​មនុស្ស​ម្នាក់​ផ្សេង​។​

​តាមរយៈ​លទ្ធផល​របស់​មន្ទីរពេទ្យអ្នក​ស្រី និង​ស្វាមី បាន​ធ្វើ​ពាក្យបណ្តឹង​ទៅ​ប៉ូលិស ដើម្បី​ជួយ​អន្តរាគមន៍​ស៊ើបរក​មូលហេតុ​។​

​លទ្ធផល​នៃ​ការស៊ើបអង្កេត​បាន​បង្ហាញ​ថា ១៦​ឆ្នាំមុន ព្រោះតែ​ទង្វើ​ធ្វេសប្រហែស​របស់​មន្ទីរពេទ្យ កូនស្រី​របស់​អ្នកស្រី​លីវ ត្រូវបាន​ច្រឡំ​ប្រគល់ឲ្យ​គ្រួសារ​អ្នកមានម្នាក់​ត្រកូល​លី ។ ឥឡូវនេះ​ក្មេង​ទាំង​២​សុទ្ធសឹង​មាន​វ័យ ១៦​ឆ្នាំ អ្នកស្រី​លីវ និង​ស្វាមី ក៏​ប្រគល់​នាទី​សម្រេច​នេះ​ទៅឲ្យ​កូនស្រី​។ ចំណែក​គ្រួសារ​អ្នក​មាន​ម្ខាង​ទៀត គេ​ចង់​ប្តូរ​យក​កូន​របស់​គេ​វិញ​។​

​ចុះ​បើ​អ្នក​វិញ តើ​អ្នកនឹង​សម្រេចចិត្ត​បែបណា​?​

spot_img
×