Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ ហ៊ុន សែន​៖ អាស៊ាន​ត្រូវ​គិតគូរ​ជា​យុទ្ធសាស្ត្រ​ក្នុងការ​ស្តារ និង​ជំរុញ​ការ​ងើប​ឡើងវិញ នូវ​កំណើនសេដ្ឋកិច្ច បន្ទាប់ពី​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​១៩ ត្រូវបាន​បញ្ចប់​

spot_img

​ភ្នំពេញ​៖ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស ស្ដីពី​ជំងឺ Covid-19 តាមរយៈ​ប្រព័ន្ធ​វីដេអូ (Video Conference) នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា អាស៊ាន​ត្រូវ​គិតគូរ​ជា​យុទ្ធសាស្ត្រ ក្នុងការ​ស្តារ និង​ងើប​ឡើងវិញ​នូវ​កំណើនសេដ្ឋកិច្ច បន្ទាប់ពី​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​១៩ ត្រូវបាន​បញ្ចប់​។


​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្តថា កម្ពុជា​យល់ថា អាស៊ាន​ត្រូវ​ព​ន្លឿ​ន​ការអនុវត្ត​ផែនការ និង​យន្តការ​នានា ដែលមាន​ស្រាប់​ឲ្យ​បាន​លឿន ក៏ដូចជា​ជំរុញ​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​តំបន់ លុបបំបាត់​របាំង​មិនមែន​ពន្ធ និង​បង្កើន​សម្រួល​ពាណិជ្ជកម្ម​។

​បន្ថែម​លើសពីនេះ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា អាស៊ាន​ក៏ត្រូវ​ជំរុញ​ការអនុវត្ត​គំនិត​ផ្តួចផ្តើម​នានា សម្រាប់​សមាហរណកម្ម​អាស៊ាន ដោយ​ផ្តោតលើ​៣​ចំណុច ទី​១ ការលើកកម្ពស់​សហគ្រាស​មីក្រូ តូច និង​មធ្យម (MSMEs) និង​បង្កើត​ធុរកិច្ច​ថ្មី​ផ្អែកលើ​នុ​វា​វត្ត​ន៍​បច្ចេកវិទ្យា (Start-Up) ទី​២ ការលើកកម្ពស់​កិច្ចសហការ​រវាង​វិស័យ​ឯកជន និង​សាធារណៈ ក្នុង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឌីជីថល និង​ទី​៣ ការអភិវឌ្ឍ​ធនធានមនុស្ស និង​ជំនាញ​វិជ្ជាជីវៈ​ឌីជីថល​។


​សូមជម្រាបថា ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស ស្ដីពី​ជំងឺ Covid-19 បាន​សង្កត់​ធ្ង់​លើ​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​១៩ ដែល​បាន​កំពុង​បង្ក​ផលប៉ះពាល់ កាន់តែខ្លាំង​ដល់​ការអភិវឌ្ឍន៍ អាស៊ាន​ជារួម ដោយ​មិន​គ្រាន់តែ​លើ​ប្រព័ន្ធ​សុខាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ឧស្សាហកម្ម ក៏ដូចជា​ជីវភាព​រស់នៅ​របស់​ប្រជាជន​ទូទៅ​ផងដែរ​៕​ដោយ​៖​សម្ផស្ស​

spot_img
×