Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន អ អិ​ម អេ នឹង​ចុះ​ក្នុង​ផ្សារ​មូល​ប​ត្រ​នៅ​ថ្ងៃ​២៩​ខែមេសា​

spot_img

​ភ្នំពេញ​៖ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក និង​ក្រុមហ៊ុន អេស​ប៊ី​អាយ រ៉ូយ៉ាល់ ស៊ី​ឃ្យួ​រឹ​ធី បាន​បញ្ចា​ក់ថា កាល​បរិ​ច្ចេ​ទ​បរិវិសកម្ម​សម្រាប់​ការបោះ​ផ្សាយ លក់​សញ្ញាប័ណ្ណ​សាជីវកម្ម ជា​សាធារណៈ របស់​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​កបាន​ប្រ​ពឹ​ត្ត​ទៅ​ប្រកបដោយ​ជោគជ័យ​។

​កាល​បរិ​ច្ចេ​ទ​បរិវិសកម្ម​ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២០ ដោយមាន​សញ្ញាប័ណ្ណ​សាជីវកម្ម​សរុប​ចំនួន ៨០០.០០០ សញ្ញាប័ណ្ណ ត្រូវបាន​បញ្ជា​ទិញ និង​បែង​ចែកជូន​វិនិយោគិន ចំនួន ៣ ស្ថាប័ន​។ លទ្ធផល​នៃ​ការធ្វើ​បរិវិសកម្ម​នេះ បានទទួល​ការអនុញ្ញាត​រួចមកហើយ ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (​គ​.​ម​.​ក​)​។​

​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក និង ក្រុមហ៊ុន អេស​ប៊ី​-​អាយ ស៊ី​ឃ្យួ​រឹ​ធី ថ្លែងអំណរគុណ ដល់​ការគាំទ្រ នៅ​គ្រប់​ដំណាក់​កាលពី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា និង​ទីប្រឹក្សា​សញ្ញាប័ណ្ណ​សាជីវកម្ម អ អិ​ម អេ ខេ​ម​បូ​ឌា ទាំងអស់ ដើម្បី​សម្រេចបាន​លទ្ធផល​ជោគជ័យ ដូច​ថ្ងៃនេះ ហើយ​ស​ង្ឈឹ​មយ៉ាង​មុតមាំ នូវ​ការគាំទ្រ​បន្ថែមទៀត នៅពេល​អនាគត​។

​ថ្ងៃ​ចុះបញ្ជី​ផ្លូវការ​របស់​សញ្ញាប័ណ្ណ​សាជីវកម្ម​នេះ ត្រូវបាន​រំពឹងទុក​នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០ ខាងមុខនេះ​។ សញ្ញាប័ណ្ណ​សាជីវកម្ម​របស់ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក នឹង​ក្លាយជា​សញ្ញាប័ណ្ណ​សាជីវកម្ម ដែលមាន​ការធានា​ដោយ ស្ថាប័ន CGIF ដំបូង​បំផុត របស់​ក្រុមហ៊ុន​ឯកជន ដែល​បាន​បោះផ្សាយ​លក់ នៅ​ទីផ្សារ​មូល​ប​ត្រ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕​ដោយ​៖​សម្ផស្ស​

spot_img
×