Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​ពុធ ទី ១៥ ​ខែមេសា ​ឆ្នាំ​ ២០២០​

spot_img

ជូត

ដួងជតារាសី ៖ ​រាសី​ល្អជា​មធ្យម​។ ​ថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​សន្សឹមៗ​កុំ​បំបោល​ពីព្រោះ​ផល​ដែល​ឆ្លើយតប​មកវិញ​មានការ​តានតឹង ហើយ​ពិសេស​ទទួលផល​អាក្រក់​ច្រើនជាង​ល្អ​ទៀតផង​។​

ការងារ ៖ ​​ការងារ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​បន្តិច​ព្រោះ​គេ​ងាយ​ធ្វើឱ្យ​លោកអ្នក​ទទួលរង​គ្រោះ​ណាស់។​

ជំនួញ ៖ របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​ជួប​ការលំបាក​ក្នុងការ​រកប្រាក់​កម្រៃ​ណាស់ ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរ​ទ្បើ​យ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំឆ្លូវ​

ដួងជតារាសី ៖ រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​រាល់​ឧបទ្រពចង្រៃ​ទាំងឡាយ​បាន​ត្រូវ​រលាយ​ចាកចេញ​ឆ្ងាយ​ហើយ​ការប្រកប​ការងារ​មានការ​រីកលូតលាស់​ប្រសើរ​ឡើងវិញ​។​ក្រៅពីនេះ​បើ​មាន​ឧបសគ្គ​រារាំង​មុខ​ក៏បាន​ធូរស្រាល និង លោកអ្នក​អាច​សុខកាយ​សប្បាយចិត្ត​យ៉ាង​ស្រស់ស្រាយ​ទៀតផង​។​

ជំនួញ ៖ ​រ​របរ​រកស៊ី​ជួញដូរ​វិញ​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​នោះ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​ទោះ​ខិតខំ​ខ្លាំង​ត្រឹម​កម្រិតណា​ក៏បាន​ត្រឹម​មួយ​គ្រប់​ឆ្នាំងបាយ​ដែរ​។​

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​ជួប​បញ្ហា​នឿយណាយ​និង​អស់សង្ឃឹម​ក្នុង​ដំណើរ​ជីវិត​ច្រើន​ចូល​យាយី​៕

​ឆ្នាំខាល​

ដួងជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន និង ផ្តល់​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។

ជំនួញ ៖ ​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ជឿនលឿន​ទៅមុខ​ល្អ ហើយ​បើ​ចង់​បើក​របរ​អ្វីមួយ​ថ្មី​ផង​ក៏​ជា​ឱកាសល្អ​ប្រពៃ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​លូតលាស់​ទៅមុខ​និង​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​ណាស់ដែរ​៕

ឆ្នាំថោះ​

ដួងជតារាសី ៖ ​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហើយ​មានការ​លូតលាស់​ច្រើន​រឿង​មិន​ថា​ជា​បញ្ហា ប្រាក់កាស ការងារ​ឬ​រឿង​ផ្ទាល់ខ្លួន​ទេ​សុទ្ធតែ​មានការ​ជឿនលឿន​ទៅមុខ​គួរសម​។

ជំនួញ ៖ របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

​ឆ្នាំរោង​

ដួងជតារាសី ៖ ​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​ត្រូវ​ប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​ខូចខាត និង បាត់បង់​ណាស់​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ព្រោះតែ​ពាក្យសម្តី​ឥត​គម្រប​។​ចំពោះ​បញ្ហា​ប្រាក់កាស​ត្រូវ​ជួប​ស្ថានភាព​ចំណាយ​ច្រើន​ឯ​ចំណូល​តិច ហើយ​ពិសេស​បើ​មាន​ការធ្វើ​អ្វី​ពាក់ព័ន្ធ​បញ្ហា​ប្រាក់កាស​ត្រូវ​រាំងស្ទះ​ទៀតផង​។

ជំនួញ ៖ ​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វីមួយ​មកវិញ​នៅ​ថ្ងៃ​ណាមួយ​ជាក់​ជាពុំខាន ។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​លូតលាស់​ទៅមុខ​យឺត​តែ​ងាយ​ថយក្រោយ​ណាស់​៕

ឆ្នាំម្សាញ់​

ដួងជតារាសី ៖ រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែមាន​ចិត្ត​អត់ធ្មត់ និង ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​។

ជំនួញ ៖ សម្រាប់​ពាណិជ្ជករ​ចំពោះ​ការចង់​ប្រកប​របរ​រកស៊ី​ថ្មីថ្មោង​វិញ ​លោកអ្នក​ត្រូវ​ចេះ​ត្រួតពិនិត្យ​ស្ថានការណ៍​និង​មើល​ឱ្យ​ស្រួលបួល បើ​ពុំនោះ​ប្រយ័ត្ន​ការដាក់​ដើម​ទៅហើយ​សូន្យឈឹង​តែ​​ម្តង​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​កើត​មានការ​រង្គោះរង្គើ​ព្រោះតែ​អ្នក​ទី​បី​ចូលមក​ឡូកឡំ​៕

ឆ្នាំមមី​

ដួងជតារាសី ៖ ​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ ពីព្រោះថា​ជារឿយៗ​តែងមាន​បញ្ហា​ច្រើន​ចំពោះមុខ​។​

ជំនួញ ៖ របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទោះ​ជួប​ការលំបាក​ម្តេច​ម្តា​តែ​ក៏​អាច​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ត្រូវ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ច្រើន​ម្នាក់ឯង​៕

​ឆ្នាំមមែ​

ដួងជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​ភ្លឺ​ថ្លា និង មាន​ភាពរលូន​ល្អប្រសើរ​។​ក្រៅពីនេះ​ការបំពេញ​ការងារ​ខាងក្រៅ​ក៏​តែង​ផ្តល់​ផល​ល្អៗ​ដូចគ្នា​។

ជំនួញ ៖ ​​របរ​រកស៊ី​ជួញដូរ​ទាំង​ស្ត្រី​បុរស​តែង​ផ្តល់​ផល​ល្អ ហើយ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មាន​ភាពត្រជាក់ត្រជុំ​និង​មាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​៕

ឆ្នាំវក​

ដួងជតារាសី ៖ រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បំពេញ​កិច្ចការងារ​ដែល​សំខាន់​ទេពី​ព្រោះថា​ផល​មិនល្អ​នោះ​ងាយ​កើតឡើង​ជាង​សព្វមួយដង​។

ជំនួញ  ​​​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស​ព្រោះ​រវល់​ស្រ​វ៉ា​ចាប់​តែ​អា​ធំ។​

ស្នេហា ៖ ​​​​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

ឆ្នាំរកា​

​ដួងជតារាសី ៖ ​រាសី​ល្អជា​មធ្យម​។​

ការងារ ៖​ ​នៅក្នុង​ថ្ងៃនេះ​អ្វីដែល​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​នោះ​គឺ​ប្រយ័ត្ន​ត្រូវគេ​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​ការរស់នៅ​ងាយ​កើត​ភាព​ប្រទាំង​ប្រទើស​និង​រឿង​រាវ​យាយី​ច្រើន​ចំពោះមុខ​។

ជំនួញ ៖ របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ហើយ​បើ​មានការ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ ។​

ស្នេហា ៖ ប្តី ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​ងាយ​ទាំង​ប្រេះស្រាំ​និង​ងាយ​ទាំង​បែកបាក់​គួរ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទើប​ប្រសើរ​៕

​ឆ្នាំច​

ដួងជតារាសី ៖ ​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​លូត​លាស់​ទៅមុខ​សន្សឹមៗ​និង​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។

ជំនួញ ៖ ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាចនិយាយបាន​ថា​ទោះ​ខិតខំ​ប៉ុណ្ណា​ក៏​មិន​ឆ្លើយតប​ដូច​ជាទី​គាប់ចិត្ត​នោះដែរ​។​

ស្នេហា ៖ មានការ​ចម្រើន​លូតលាស់​ទៅមុខ​សន្សឹមៗ​ហើយ​ការកើត​ភាព​រកាំរកូស​នោះ​ក៏មាន​ចំពោះមុខ​ផង ៕

​ឆ្នាំកុរ​

​ដួងជតារាសី ៖ ​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​ធ្វើឱ្យ​ការប្រកប​កិច្ចការ​អ្វី​តែង​ជ្រះស្រឡះ​និង​ទទួលផល​នៅពេល​ក្រោយ​ទៀតផង​។​

ជំនួញ ៖ ​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ហើយ​ពិសេស​បើ​មាន​បើក​របរ​ថ្មីៗ​ផង​ផ្តល់​ផល​ល្អ​គួរសម​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

spot_img
×