Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅហ្វាយខេត្ត​ព្រះសីហនុ ព្រមាន​រុះរើ​ទី​តាំ​ផលិត​ទឹកស្អាត​របស់​ក្រុមហ៊ុន ទូច សុ​ទ្ធី លែង​ឱ្យធ្វើ​អាជីវកម្ម ប្រសិន​ណា​ឆ្នាំក្រោយ នៅតែមាន​បញ្ហា​ខ្វះខាត​ដដែលៗ​ដូច្នេះ​ទៀត​

spot_img

​ខេត្ត​ព្រះសីហនុ ៖ ពាក់ព័ន្ធ​នឹង​ដំណោះស្រាយ​ការផ្គត់ផ្គង់​ទឹកស្អាត ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឯកឧត្តម​គួច ចំរើន បាន​ព្រមាន​រុះរើ​ទី​តាំ​ផលិត​ទឹកស្អាត​របស់​ក្រុមហ៊ុន ទូច សុ​ទ្ធី លែង​ឱ្យធ្វើ​អាជីវកម្ម ប្រសិន​ណា​ឆ្នាំក្រោយ នៅតែមាន​បញ្ហា​ខ្វះខាត​ដដែលៗ​ដូច្នេះ​ទៀត បើទោះជា​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ក៏ដោយ​។​

​ឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រះសីហនុ បានចេញ​ការព្រមាន​ផ្ទាល់មាត់​បែបនេះ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០ ក្នុងពេលដែល​ឯកឧត្តម បាន​ដឹកនាំ​មន្ទីរជំនាញ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ទី​តាំ​ផលិត​ទឹកស្អាត​របស់​ក្រុមហ៊ុន ទូច សុ​ទ្ធី ស្ថិតក្នុង​ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃនប់ ដែល​ក្រុមហ៊ុន​នេះ​ផលិត​ទឹកស្អាត​ផ្គត់ផ្គង់​សម្រាប់​ប្រជាជន​ប្រើប្រាស់​ចំនួន ២​ឃុំ គឺ​ឃុំ​វាលរេញ និង​ឃុំ​សំរុង ស្រុក​ព្រៃនប់​។​

​ក្រោយពី​ការជួបពិភាក្សា ឯកឧត្តម អភិបាលខេត្ត បាន​បន្ត​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹក​នៅតាម​ផ្ទះ​ប្រជាពលរដ្ឋ និង​ចុះ​ពិនិត្យ​អាង​ស្តុក​ទឹក​ផងដែរ ខណៈ​គ្រឿងចក្រ​កំពុង​បន្ត​កាយ​ស្តារ​រាល់ថ្ងៃ​។ ឯកឧត្តម បាន​ណែនាំ​ក្រុមហ៊ុន​ផលិត​ទឹកស្អាត ពង្រីក​អាងទឹក​ឱ្យបាន​ធំ និង​ជ្រៅ​ជាង​មុន ដើម្បី​រក្សា​ទឹកបាន​ច្រើន ធានា​ការប្រើប្រាស់​គ្រប់គ្រាន់ ព្រមទាំង​បាន​ណែ​នាំឱ្យ​ក្រុមហ៊ុន ត្រូវ​សហការ​ជាមួយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ មន្ទីរ​សិប្បកម្ម និង​ឧស្សាហកម្ម និង​មន្ទីរ​ធនធាន និង​ឧតុនិយម​ទឹក​ផងដែរ ដើម្បី​ធ្វើ​កិច្ចការ​នេះ​ឱ្យ​ទទួលបាន​ប្រសិទ្ធិ​ផល​។ ទន្ទឹមនេះ​ឯកឧត្តម ក៏បាន​ព្រមាន​រុះរើ​លែងឱ្យ​ធ្វើ​អាជីវកម្ម ប្រសិន​ណា​ឆ្នាំក្រោយ នៅតែមាន​បញ្ហា​ខ្វះខាត​ដដែលៗ​ដូច្នេះ​ទៀត បើទោះជា​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ក៏ដោយ​។​

អភិបាលខេត្ត​ក៏​នៅ​បន្ត​ជំរុញ​ក្រុមហ៊ុន​ផលិត​ទឹកស្អាត​នេះ ឲ្យ​មាន​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ពលរដ្ឋ​ចំនួន​២​ឃុំ គឺ​ឃុំ​សំរុង​និង​ឃុំ​វាលរេញ​ដែលជា​ឃុំ​ប្រជុំជន ហើយ​មិនត្រូវ​ខ្វះ​ការផ្គត់ផ្គង់​ដូច​ឆ្នាំនេះ​ត​ទៀត​ទេ​។​

​សូមបញ្ជាក់​នៅ​ស្រុក​ព្រៃនប់ មាន​ក្រុមហ៊ុន​ផលិត​ទឹកស្អាត​លក់​ចំនួន​២ ទី​១ នៅ​មូលដ្ឋាន​ឃុំ​ព្រៃនប់ និង​ទី​២ នៅ​ទីប្រជុំជន​ឃុំ​វាលរេញ ដែល​កំពុង​ប្រឈម​កង្វះ​ទឹកស្អាត​ប្រើ​។​

​លោក ខូវ ថា​និ​ត មេឃុំ​វាលរេញ ឲ្យ​ដឹងថា ប្រជាជន​ក្នុង​ឃុំ​របស់គាត់ បាន​ជួប​បញ្ហា​ខ្វះ​ទឹកស្អាត​ប្រើ​តាំងពី​សប្តាហ៍​ទី​១ ខែមីនា ឆ្នាំ​២០២០​មកម្ល៉េះ​។ លោក​ប្រាប់ថា រឿងនេះ​កន្លងមក អភិបាលខេត្ត​ព្រះសីហនុ ធ្លាប់បាន​ចុះ​សម្របសម្រួល ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទាំងពីរ​នេះ ចែករំលែក​ទឹក​ឲ្យ​ប្រជាជន​បាន​ប្រើប្រាស់​សិន​។​

​ក្រោយពី​ការជួបពិភាក្សា លោក​អភិបាលខេត្ត​បាន​បន្ត​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹក​នៅតាម​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​បាន​ប្រើប្រាស់​ទឹកស្អាត និង​ចុះ​ពិនិត្យ​អាង​ស្តុក​ទឹក​ផងដែរ​ដែលមាន​ទីតាំង​នៅ​ចំណុច​ក្បែ​វត្ត​ថ្មដា ស្ថិតក្នុង​ភូមិ​សំរុង​ក្រោម​ឃុំ​សំរុង ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ខណៈ​គ្រឿងចក្រ​កំពុង​បន្ត​កាយ​ស្តារ​ស្រះ​ដែលជា​អាង​ស្តុ​ប​ទឹក​រាល់ថ្ងៃ​។​

​សូមបញ្ជាក់ថា បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​នៅ​ប្រជុំជន​វាលរេញ​គិត​មកទល់ពេលនេះ​មាន​រយៈពេល​ប្រមាណ​ជាជាង​មួយខែ​មកហើយ​គឺ​ចាប់ពី​ថ្ងៃទី​១១ មីនា ឆ្នាំ​២០២០ ហើយ​កន្លងមកនេះ ក៏មាន​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ក្រោម​ការដឹកនាំ​ពី​លោក​អភិបាលខេត្ត​ម្ដង​រួចមកហើយ​តែ​ហាក់​នៅ​មិនទាន់មាន​ប្រសិទ្ធភាព រហូតដល់​ថ្ងៃនេះ​ដើម្បី​ជា​តម្រូវការ​ចាំបាច់​រប​ស់​ពលរដ្ឋ ឯកឧត្តម​អភិបាលខេត្ត​បាន​បើក​កិច្ចពិភាក្សា​ជា​លើក​ទី​២ និង​ចុះ​តាមដាន​អនុវត្ត​ផ្ទាល់​ទាំង​លំនៅដ្ឋាន របស់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹកស្អាត​នេះ ទាំង​ទីតាំង​ស្តុក អាងទឹក ដើម្បី​ស្វែងយល់​ឲ្យ​បាន​ដិតដល់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×