Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវកម្មផ្លូវភេទ លើអនីតិជន មានការប្រែប្រួលពីលក្ខណៈចំហ មកជ្រកក្រោមរូបភាព ហាងម៉ាស្សា

spot_img

ភ្នំពេញ ៖ ប្រធាននាយដ្ឋានប្រឆាំងប្រឆាំងការជួញដូរ និងការពារអនីតិជន បញ្ជាក់ថា ឆ្លងតាមកិច្ចសហប្រតិបត្តិការ រវាងនគរបាលជាតិកម្ពុជា ជាមួយអង្គការមេត្រីអន្តរជាតិ (AIMSWAT) កន្លងមក ពិនិត្យឃើញថា បទល្មើសជួញដូរមនុស្ស ពិសេសអំពើធ្វើអាជីវកម្មផ្លូវភេទលើអនីតិជន មានការប្រែប្រួលពីលក្ខណៈចំហ មកជ្រកក្រោមរូបភាព ហាងម៉ាស្សា កោសជប់ ហាងកាត់សក់ និងខារ៉ាអូខេជាដើម ចំពោះជនរងគ្រោះជាអនីតិជន ដែលជ្រកក្រោមរូបភាពទាំងនេះ ត្រូវបាននាយកដ្ឋានសហការ ជាមួយអង្គការមេត្រីអន្តរជាតិ ធ្វើការស្រាវជ្រាវស៊ើបអង្កេត និងបង្រ្កាបបានជាបន្តបន្ទាប់ ។

លោកឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយដ្ឋានប្រឆាំងប្រឆាំងការជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលជាតិ បានថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធវិធីប្រតិបត្តិការ និងការប្រើប្រាស់អាវុធ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នេះ នៅនាយកដ្ឋានប្រឆាំងប្រឆាំងការជួញដូរ និងការពារអនីតិជន មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះពិតជាបានផ្តល់នូវចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗតាមរយៈនៃការហ្វឹកហាត់ផ្ទាល់សំដៅរកភាពរីកចម្រើន និងកិច្ចសហប្រតិបត្តិការល្អក្នុងការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្រ្តី និងកុមារ ពិសេសការបង្រ្កាបបទល្មើសចាប់ជនសង្ស័យបញ្ជូនទៅតុលាការ និងជួយសង្រ្គោះជនរងគ្រោះបានទាន់ពេលវេលា ។

លោកឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ បន្តថា បច្ចុប្បន្នប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ហើយការប្រើប្រាស់អាវុធត្រូវបានកាត់បន្ថយយ៉ាងច្រើន ប៉ុន្តែចំពោះមន្រ្តីនគរបាលជំនាញដែលបាននឹងកំពុងបំពេញភារកិច្ចរក្សាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋចាំបាច់ត្រូវតែមានការស្វែងយល់បន្ថែមនូវវិធីសាស្រ្តការពារខ្លួនពេលប្រតិបត្តិការបង្រ្កាបបទល្មើស និងការប្រើប្រាស់អាវុធជាក់ស្តែងពេលចាប់ជនសង្ស័យ និងសង្រ្គោះជនរងគ្រោះឲ្យបានទាន់ពេលវេលាប្រកបដោយសុវត្ថិភាព ។

លោកឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ បញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ បានគ្រូឧទេ្ទសនាម ដែលមានបទពិសោធន៍ខ្ពស់ ក្នុងការបំពេញភារកិច្ចកន្លងមក នៅសហរដ្ឋអាមេរិក ហើយក៏ជាលើកទី៨ ដែលអង្គការមេត្រីអន្តរជាតិ បានរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ជាពិសេសគឺជាលើកទី១ ដែលនគរបាលទទួលបានការហ្វឹកហាត់បាញ់កាំភ្លើងកាំរស្មី៕ ដោយ៖បញ្ញាស័ក្តិ

  

spot_img
×