Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ជា​ឪពុក រំលោភ​កូនស្រី​ខ្លួនឯង បានសម្លាប់​ខ្លួនឯង ក្នុង​បន្ទប់​ឃុំឃាំង នៃ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​២

spot_img

​ភ្នំពេញ​៖ នគរបាល​បាន​ចាប់ខ្លួន​សង្ស័យ​ម្នាក់​ជា​ឪពុក ដែល​រង​ការចោទប្រកាន់ថា ចាប់រំលោភ​កូនស្រី​ខ្លួនឯង បានសម្រេច​២​ដង​មកហើយ​។ បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន មក​ឃុំខ្លួន​នៅក្នុង​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​២ ដើម្បី​សួរចម្លើយ ជនសង្ស័យ​បានសម្លាប់​ខ្លួនឯង ដើម្បី​គេច​ពី​ការដាក់ទោសទណ្ឌ​។

ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០​នេះ នៅក្នុង​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​២ ធ្វើការ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២០ តាម​ពាក្យបណ្តឹង​របស់​ប្រធាន​អង្គការ​ស្គុ​ត​។ កូនស្រី​បង្កើត​របស់​ជនសង្ស័យ បាន​រៀបរាប់​ប្រាប់​បុគ្គលិក​របស់​អង្គការ​ស្គុ​ត​ថា ឪពុក​របស់ខ្លួន បាន​ចាប់រំលោភ​នាង បានសម្រេច​២​ដង​មកហើយ​។​

​សមត្ថកិច្ច​បាន​សួរនាំ​ជនសង្ស័យ បាន​សារភាពថា រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​ចាប់រំលោភ​កូនស្រី​របស់ខ្លួន​ពិតប្រាកដ​មែន​។ បន្ទាប់ពី​បាន​សារភាព​ចម្លើយ​រួចរាល់ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​២ ក៏បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។ ប៉ុន្តែ​ដោយសារ​ជនសង្ស័យ​មានការ​ខ្មាសអៀន នឹង​ទង្វើរ​របស់ខ្លួន ដែល​ធ្វើ​ទៅលើ​កូនស្រី​បង្កើត​របស់ខ្លួន​បែបនេះ ទើប​ជនសង្ស័យ​បាន​សម្រេចចិត្ត​សម្លាប់ខ្លួន​ក្នុង​បន្ទប់​ឃុំឃាំង​តែម្តង ៕

​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×