Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ប្រៃសណីយ៍ នឹង​ប្រើប្រាស់​កម្មវិធី OpenTraceKH សម្រាប់​ស្វែងរក​បុគ្គល ដែល​ធ្លាប់មាន​ទំនាក់ទំនង ជាមួយ​អ្នករក​ឃើញថា មាន​ជំងឺ​កូ​វីដ​១៩

spot_img

​រាជធានី​ភ្នំពេញ​៖ ក្នុង​គំនិត​ច្នៃប្រឌិត​របស់​ក្រុម​អ្នកស្រាវជ្រាវ ពាក់ព័ន្ធ​នឹងសិក្សា​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​បន្ថែមទៀត ក្រសួង​ប្រៃសណីយ៍ នឹង​ដាក់ឱ្យ​ដំណើការ​កម្មវិធី​ទូរស័ព្ទ​ចំនួន ២ និង​ម៉ាស៊ីន​ជំនួយ​ផ្លូវដង្ហើម​ចំនួន ១ ប្រភេទ ដើម្បី​ជា​ជំនួយ​បន្ថែម ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩​។

​នា​រសៀល​ថ្ងៃ​ចន្ទ ទី​១៣ ខែមេសា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុម​អ្នកស្រាវជ្រាវ និង​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន ហៅ​កាត់​ថា និ​ប​ទីក (NIPTICT)​។

​ឯកឧត្តម​រដ្ឋមន្ត្រី ជា វ៉ាន់​ដេ​ត បាន​ថ្លែងថា កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យ និង​ដាក់ឱ្យ​ដំណើការ​កម្មវិធី​ទូរស័ព្ទ​ចំនួន ២ និង​ម៉ាស៊ីន​ជំនួយ​ផ្លូវដង្ហើម​ចំនួន ១ ប្រភេទ ដើម្បី​ជា​ជំនួយ​បន្ថែម​ក្នុងការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ដូចជា​៖ (១) កម្មវិធី OpenTraceKH ប្រើ​សម្រាប់​ស្វែងរក​បុគ្គល ដែល​ធ្លាប់មាន​ទំនាក់ទំនង ជាមួយ​អ្នករក​ឃើញថា​មាន​ជំងឺ​កូ​វីដ​១៩​។ កម្មវិធី​នេះ​អាច​តាមដាន​ទំនាក់ទំនង​ក្នុង​សហគមន៍​ដោយ​ប្រើ Bluetooth ជា​គោល ហើយ​ធ្វើការ​កត់ត្រា​បុគ្គល ដែល​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយគ្នា​។ (២) កម្មវិធី​ទូរស័ព្ទ (Self Quarantine)​ដើម្បី​កំណត់ និង​រាយការណ៍​ពី​ស្ថានភាព​សុខភាព របស់​បុគ្គល ដែល​ត្រូវដាក់​ឱ្យនៅ​ដាច់ដោយឡែក​ពី​គេ ឬ​សម្រាប់​គ្រប់គ្រង​អ្នកជំងឺ​។ (៣) ម៉ាស៊ីន​ជំនួយ​ផ្លូវដង្ហើម ផ្គត់ផ្គង់​អ៊ុក​ស៊ី​ហ្សែ​ន​ខ្នាតតូច អាច​ប្រើ​ជា​ជំនួយ ដល់​ការដកដង្ហើម របស់​អ្នកជំងឺ ជាពិសេស​សម្រាប់​មន្ទីរ​ពេទ្យ​នៅ​ជនបទ ឬ​ទីតាំង​គ្មាន​អ៊ុក​ស៊ី​ហ្សែ​ន​គ្រប់គ្រាន់​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី បាន​ចាត់​ក្រុម​អ្នកជំនាញ ឱ្យ​បន្តការងារ​ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​បន្ត​នីតិវិធី​ដាក់ឱ្យ​ដំណើការ កម្មវិធី​ខាងលើ ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ជា វ៉ាន់​ដេ​ត បាន​សម្តែង​នូវ​ការកោតសរសើរ ចំពោះ​គំនិត​ច្នៃប្រឌិត របស់​ក្រុម​អ្នកស្រាវជ្រាវ និង​ថ្លែងអំណរគុណ​ដល់​មន្ត្រី​ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាងសកម្ម ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ ១៩៕

​ដោយ​៖​កូ​ឡាប​

spot_img
×