Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ឱ វណ្ណ ឌី​ន ច្រាល​ចោល​ព័ត៌មាន ដែល​បាន​ចុះផ្សាយ​ថា នៅ​តំបន់​ខ្លះ​នៃ​សង្កាត់​បឹង​កេងកង​១ ធ្វើតេស្តរ​កកូ​វីដ​-១៩

spot_img

​ភ្នំពេញ ​៖ ពាក់ព័ន្ធ​នឹង​សារព័ត៌មាន​មួយចំនួន​ចុះផ្សាយ​ថា ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​បឹង​កេងកង​១ នៅ​ជិត​តំបន់​ជនជាតិ​វៀតណាម និង​កាណាដា ដែល​ឆ្លង​ជំងឺ​កូ​វីដ​១៩ ឱ្យទៅ​ធ្វើតេស្ត​រក​មេរោគ​នៅ​មន្ទីរពេទ្យ ក្រោយពី​ក្រសួង​រក​ប្រភព​ដែល​ចម្លង​លើ​មនុស្ស​ទាំង ២​នាក់​មិនទាន់​ឃើញ​នោះ លោកជំទាវ ឱ វណ្ណ ឌី​ន បានចេញ​ប្រកាស​ច្រាល​ចោល​ព័ត៌មាន​ខាងលើនេះ​។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណ ឌី​ន បានចេញ​សារ​ប្រាប់​អ្នកសារព័ត៌មាន តាមរយៈ​បណ្តាញ​សង្គម​តេ​លេ​ក្រាម នៅ​យប់​ថ្ងៃទី​១៤​ខែមេសា​ឆ្នាំ​២០២០​។ លោកជំទាវ បានប្រកាស​ច្រានចោល​ព័ត៌មាន ដែល​បាន​ចុះផ្សាយ​ថា នៅ​តំបន់​ខ្លះ​នៃ​សង្កាត់​បឹង​កេងកង​១ ធ្វើតេស្តរ​កកូ​វីដ​-១៩​។​

​លោកជំទាវ ឱ វណ្ណ ឌី​ន បាន​បញ្ជាក់ថា “​ជា​ព័ត៌មាន​ប្រឌិត មិន​ពិត​ទេ បំពុលសង្គម ក្រសួងសុខាភិបាល សូម​ច្រានចោល​ទាំងស្រុង ។ សូមកុំ​ជឿ អរគុណ​”​។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អំពាវនាវ​ដល់​សាធារណជន​បាន​ជ្រាបថា រាល់​ព័ត៌មាន​ទាំងឡាយណា ដែល​មិនមាន​ប្រភព ចេញពី​ក្រសួងសុខាភិបាល គឺជា​ព័ត៌មាន​មិន​ពិត​។​

​បើតាម​ការផ្សាយ​របស់​វេ​ប​សាយ VOD កាលពី​ថ្ងៃទី​១៤ ខែមេសា ថា មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល អំពាវនាវ​ទៅ​ប្រជាពលរដ្ឋ រស់នៅក្នុង​សង្កាត់​បឹង​កេងកង​១ នៅ​ជិត​តំបន់​ជនជាតិ​វៀតណាម និង​កាណាដា ដែល​ឆ្លង​ជំងឺ​កូ​វីដ​១៩ ឱ្យទៅ​ធ្វើតេស្ត​រក​មេរោគ​នៅ​មន្ទីរពេទ្យ ក្រោយពី​ក្រសួង​រក​ប្រភព​ដែល​ចម្លង​លើ​មនុស្ស​ទាំង ២​នាក់​មិនទាន់​ឃើញ​នោះ​។ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក លី សូ​វ៉ាន់ ប្រាប់​វី​អូ​ឌី​ថា គិត​មកដល់​ថ្ងៃនេះ ក្រសួង​មិនទាន់​រកឃើញ​ប្រភព​ដែល​ចម្លងជំងឺ​កូ​វីដ​១៩ មកលើ​ស្ត្រី​ជនជាតិ​វៀតណាម និង​បុរស​ជនជាតិ​កាណាដា (​ដើមកំណើត​ចិន​)​នៅឡើយ​។ លោក​អំពាវនាវ​ទៅ​ប្រជាពលរដ្ឋ​រស់នៅ​ទីតាំង​ដែល​ជនជាតិ​វៀតណាម និង​បុរស​ជនជាតិ​កាណាដា និង​ពលរដ្ឋ​ដែល​នៅ​ទីតាំង​ផ្សេងៗ​ទៀត​ដែល​សង្ស័យ​មាន​ឆ្លង​ជំងឺ ឱ្យទៅ​ធ្វើតេស្ត​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម​៕​

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×