Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ប្លន់​ឡាន​ពី​ចិន​ដូចគ្នា នៅ​ខណ្ឌ​មករា​រួច​យក​ឡាន​មក​ទុកចោល​នៅ​កោះ​ពេជ្រ រួច​គេចខ្លួនបាត់​

spot_img

​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ជា​ជន​ជាតិចិន បាន​ធ្វេី​សកម្មភាព​ដោយ​យក​កាំបិត​មក​ភ្ជង់​ប្លន់​រថយន្ត​ម៉ាក​ព្រូស ពី​ជន​ជាតិចិន​ដូចគ្នា​បានសម្រេច​កាលពី​ម៉ោងជាង​៩​យប់​នា ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០​នេះ តាម​បណ្ដោយ​ផ្លូវ​១១១ កែង​ផ្លូវ​២៤២ ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា រួច​យក​ឡាន​ទុកចោល​មុខ​អាគារ​B ក្នុង​មជ្ឈមណ្ឌល កោះ​ពេជ្រ​ក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​។​

​បន្ទាប់ពី​មាន​ពាក្យ​ប្តឹង​ករណី​ប្លន់​នេះ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​៧​មករា​បាន​ចុះមក សហការគ្នាជាមួយ​សម​ត្ថ​កិច្ច​ជំនាញ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​សមត្ថកិច្ច​ខណ្ឌចំការមន​ធ្វើការ ស្រាវជ្រាវ​ឃេី​ញ​តាម​ប្រព័ន្ធ​GPS នៅវេលា​ម៉ោង​១០​យប់​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០​។​

តាម​ព័ត៌មាន​ពី​កន្លែង​កេី​ត​ហេតុ ឡាន​ដែល​ត្រូវ​ជនសង្ស័យ ភ្ជង់​ប្លន់ ម៉ាក​Toyota Prius ពណ៌​ផ្ទៃមេឃ ពាក់​ផ្លាកលេខ​ភ្នំពេញ 2AW-6277 ជា​កម្មសិទ្ធិ​របស់​ជន​ជាតិខ្មែរ​បាន​ជួល​ឲ្យ​ជនជាតិ​ចិន​បេី​កបរ ។ ហើយ​នៅ​ថ្ងៃ​កេី​ត​ហេតុ​ខាង​ហេតុ​ខាងលើ​នោះ មាន​ជនសង្ស័យ​ម្នាក់​ជា​ជន​ជន​ជាតិចិន បាន​ធ្វេី​សកម្មភាព​យក​កាំបិត​ភ្ជង់​គំរាម និង​ប្លន់​យក​ឡាន​ពី​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា យកមក​ចត​ទុកចោល​នៅមុខ​អាគារ​B ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ សង្កាត់​ទន្លេ បាសាក់​ខណ្ឌចំការមន រួច​គេចខ្លួនបាត់ ។​

​បន្ទាប់​រកឃើញ​រថយន្ត កម្លាំង​សមត្ថកិច្ច​ប៉ូលិស បាន​ធ្វេី​កំណត់ហេតុ ហេី​យ​ស្ទួ​ច​យក​កឡាន​ម៉ាក ​Toyota Prius​នេះ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា ដេី​ម្បី​ធ្វេី​ការស្រាវជ្រាវ​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕

ដោយ​៖​កូ​ឡាប​

spot_img
×