Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​បុរស​ម្នាក់ ដែល​លួចដុត​ផ្ទះ​គេ បណ្តាល​ឲ្យ​ឆេះ​អស់​៣​ខ្នង

spot_img

​ខេត្តកណ្ដាល ៖ សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល បាន​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​លួច​ផ្ទះ​គេ បណ្តាល​ឲ្យ​ឆេះ​អស់​៣​ខ្នង មក​អធិការដ្ឋាន​នគរបាល​ស្រុក​។ ហេតុការណ៍​នេះ​កើតឡើង កាលពី​រំលងអធ្រាត្រ នៅ​ថ្ងៃ​ពុធ ទី​១៥ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​កៅ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ ផ្ទះ​ដែល​ឆេះ​នេះ ម្ចាស់​ទុកចោល​២​ខែ​មកហើយ មិនមាន​មនុស្ស​រស់នៅ​ទេ​។​

ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៣ ខ្នង ទំហំ ២៥​ម៉ែត្រ​គុណ​៥០​ម៉ែត្រ ធ្វើ​អំពី​ជញ្ជាំង​ថ្ម ដំបូង​ប្រក់​ស័ង្កសី ម្ចាស់ផ្ទះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ (​ផ្ទះ​ទុកចោល ចាក់សោ រយៈពេល ២ ខែ មកហើយ​) បណ្តាល​ឲ្យ សម្ភារៈ​ខូចខាត​រួមមាន ឆេះ​ផ្ទះល្វែង​ចំនួន ៣ ខ្នង ឆេះ​អស់ ៥០% និង​សម្ភារៈ​ក្នុងផ្ទះ​មួយចំនួនទៀត ។​

​នគរបាល​ស្រុក​អង្គស្នួល បានបញ្ជាក់​ពី​មូល​ហេតុថា ដោយសារ​មុខសញ្ញា​ឈ្មោះ គា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជា​អ្នក​ដុត ។​

​ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក​អធិការ ស្រុក​អង្គស្នួល កម្លាំង​អន្តរាគមន៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បានចេញ​ប្រតិ​ប​ត្ដិ​ការណ៍​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​បែក​ចាន ប្រជា​ការពារ និង​ប្រជាពលរដ្ឋ ៦៨ នាក់ បាន​ជួយ​ពន្លត់ភ្លើង​ឆេះ នៅ​ចំណុច​ខាងលើ ដោយ​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន ២ គ្រឿង រថយន្ត​របស់​អធិការដ្ឋាន ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចំនួន ២ គ្រឿង រថយន្ត​អង្គភាព​៩១១ ចំនួន ១ គ្រឿង សរុប ៥ គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ៨ រថយន្ត ស្មើនឹង ៤០ ម៉ែត្រគូប ទើប​រលត់​ជា​ស្ថាពរ​នៅវេលា​ម៉ោង ១:០០ នាទី រំលងអធ្រាត្រ ។​

​សូមបញ្ជាក់ ក្រោយពេល​ឆេះ​ផ្ទះ ឈ្មោះ​គា នេះ ពេល​សម្ថ​កិច្ច​មកដល់ បានឃើញ​ដើរចេញ​ពី​កន្លែងកើតហេតុ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន មក​អធិការដ្ឋាន​នគរបាល​ស្រុក​តែម្ដង ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×