Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្រៀង​មួយ​បទ រៀបរាប់​រឿង​ពិត​ក្នុង​គ្រួសារ​ពេ​ទ្រ​មួយ ព្រោះតែ Covid-19 កំពុង​ធ្វើ​ឲ្យ​អ្នក​ស្តាប់​រំជួលចិត្ត (​វីដេអូ​)

spot_img

​ជំងឺ Covid-19 បាននិងកំពុង​ធ្វើ​ឲ្យ​មនុស្ស​នៅលើ​ពិភពលោក រស់នៅ​ជាមួយ​សភាព​ភ័យខ្លាច​នៅឡើយ ក្នុងនោះ​បានធ្វើ​ឲ្យ​មនុស្ស​ជាទី​ស្រឡាញ់​ត្រូវ​ឃ្លាតឆ្ងាយ​ពីគ្នា គឺ​ឃ្លាត​ទាំង​ចិត្ត​មិនបាន​ប៉ង ប៉ុន្តែ​អ្វីៗ​មិនអាច​ឃាត់​បានឡើយ ។​

​ពិតណាស់ ស្រប​ពេលដែល​អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ឆ្ងាយ​ពី​សាច់ញាតិ​ទាំងអស់ នោះ​ក្រុមគ្រូពេទ្យ​ក៏ត្រូវ​បង្ខំចិត្ត​ឃ្លាតឆ្ងាយ​ពី​គ្រួសារ ដើម្បី​បំពេញ​តាម​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ ដែល​ត្រូវតែ​ជួយសង្គ្រោះ ដោយ​មិនអាច​ទុក​អ្នកជំងឺ​ណា​ម្នាក់​ចោល​ឡើយ បើទោះជា​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​យ៉ាងណាក៏ដោយ​។​

​ដោយបាន​ឆ្លងកាត់​បទពិសោធន៍​ដ៏​លំបាក អស់​មួយ​រយៈពេល​ដ៏​ធំ ជាពិសេស​ការ​ឃ្លាតឆ្ងាយ​នេះ ដែល​បានធ្វើ​ឲ្យ​ក្រុមគ្រួសារ​មានការ​នឹករលឹក​ពី​សុខទុក្ខ​ជាខ្លាំង​នោះ លោក​វេជ្ជបណ្ឌិត​ជួរមុខ​ម្នាក់ ក៏​តាក់តែង​ជា​បទ​ចម្រៀង​មនោសញ្ចេតនា​ដ៏​កម្សត់ ដែលមាន​ចំណងជើង​ថា​៖ “​ឃ្លាត​បង​ព្រោះ Covid-19” ។​

​បទ​ចម្រៀង​ដ៏​កម្សត់​ដែល​កំពុង​ទទួល​បានកា​រ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​នេះ គឺមាន​អត្ថន័យ​លាតត្រដាង​ពី​មនោ​ស​ញ្ចេ​តរបស់​ភរិយា​នៅឯ​ផ្ទះ ចំពោះ​ស្វាមី​ជា​គ្រូពេទ្យ ដែល​បាននិងកំពុង​យកអាយុ​ជីវិត​ទៅ​ប្រថុយ​ជាមួយ​ជំងឺ​ដ៏​កំណាច​នេះ ប៉ុន្តែ ត្រូវ​កាត់ចិត្ត​ទាំង​បង្ខំ ព្រោះតែ​អាយុជីវិត​មនុស្ស និង​ក៏​ដូច​បម្រើ​ជូន​ប្រទេសជាតិ​ទាំងមូល ។​

​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក “​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​” បទ​ចម្រៀង​ខាងលើនេះ ត្រូវបាន​និពន្ធ​ដោយ​លោក​វេជ្ជបណ្ឌិត នូ ចន្ទ្រា គ្រូពេទ្យ​ជួរមុខ​កំពុង​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ចល័ត​គ្នា​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម ។ ហើយ​បទ​ដែល​យក​លំនាំ​តាម​បទ “​ដួង​ច័ន្ទ​ប្រឹង​រះ​” នេះ​ផងដែរ បកស្រាយ​ដោយ លោកស្រី ស៊ុយ សី​ម៉ា ជា​អ្នកគ្រូ​ពេទ្យឆ្មប ធ្វើការ​ប្រចាំ​នៅ មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម​នៅក្នុង​ក្រុមគ្រូពេទ្យ​ជួរមុខ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩៕ ដោយ​៖ លឹម ហុង​

spot_img
×