Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាប់តែ​ផ្តល់ជំនួយ ៥០០​លាន​ដុល្លារ​រៀងរាល់ឆ្នាំ តែ​ពេលនេះ ដូ​ណា​ល់ ត្រាំ​ប្រកាស​ឈប់​ផ្តល់​លុយ​ឲ្យ WHO ជុំវិញ​បញ្ហា​វីរុស​កូ​រ៉ូ​ណា​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បានប្រកាស​នៅ​ថ្ងៃ​អង្គា​រថា អា​មេ​រិច​ឈប់​ផ្តល់ជំនួយ​ដល់​អង្គការ​សុខភាព​ពិភពលោក (WHO) ខណៈដែល​កំពុងធ្វើការ​ពិនិត្យឡើងវិញ​។​

​លោក ត្រាំ​ថ្លែងថា ការពិនិត្យ​ឡើងវិញ នឹង​គ្រប់​ដណ្តប់​លើ​តួនាទី របស់​អង្គការ​សុខភាព​ពិភពលោក ក្នុងការ​គ្រប់គ្រង​មិនបាន​ត្រឹមត្រូវ និង​លើ​បញ្ហា​រា​ត​ដាល​នៃ​វីរុស​កូ​រ៉ូ​ណា​។​

​លោក បាន​និយាយថា អា​មេ​រិច ផ្តល់​ជំនួស​ប្រមាណ ៤០០ ទៅ​៥០០​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ ទៅដល់​អង្គការ​សុខភាព​ពិភពលោក និង​កត់សម្គាល់​ឃើញថា ចិន​ផ្តល់​ទឹកប្រាក់​ត្រឹម ៤០​លាន​ដុល្លារ​ប៉ុណ្ណោះ​ទៅដល់ WHO​។​

​លោក​និយាយថា “​ប្រសិនបើ​អង្គការ​សុខភាព​ពិភពលោក ធ្វើ​កិច្ចការ​របស់ខ្លួន ដោយ​បញ្ជូន​អ្នកជំនាញ​វេជ្ជសាស្ត្រ​ទៅកាន់​ប្រទេស​ចិន ដើម្បី​ធ្វើការ​វាយតម្លៃ​ពី​ស្ថានភាព និង​រិះគន់​ចិន​ពី​ការខ្វះ​តម្លាភាព ការផ្ទុះ​វីរុស​ប្រហែល​អាច​ទប់ស្កាត់បាន និង​មាន​អ្នកស្លាប់​តិចតួច​បំផុត​”​។​

​លោក​បញ្ជាក់ទៀតថា “​ប្រសិនជា WHO បំពេញ​កិច្ចការ​បាន​ត្រឹមត្រូវ លោក​អាច​នឹងធ្វើ​ការហាមឃាត់ ការធ្វើដំណើរ​របស់​ប្រជាជន​មកពី​ចិន​ឆាបៗ​”​។​

​អង្គការ​សុខភាព​ពិភពលោក បានធ្វើការ​សម្រេចចិត្ត​ប្រកបដោយ​គ្រោះថ្នាក់ ក្នុងការ​ជំទាស់​ទៅនឹង​ការ​រឹតត្បិត ការធ្វើដំណើរ​មកពី​ចិន​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ២៤ ខែមករា លោក ត្រាំ​ធ្លាប់បាន​សរសើរ កិច្ច​ប្រឹង​ប្រឹង​របស់​ចិន​ក្នុងការ​ទប់ស្កាត់​វីរុស​កូ​រ៉ូ​ណា ហើយ​អា​មេ​រិច សូម​សរសើរ​កិច្ចប្រឹងប្រែង និង​តម្លាភាព​របស់​ពួកគេ​។​

​រហូតមកដល់​ពេលនេះ អា​មេ​រិច​មាន​អ្នក​ឆ្លង​វីរុស​មរណៈ​នេះ ជាង ៦០០.០០០​នាក់ និង​ស្លាប់​ជាង ២២.០០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CNN


spot_img
×