Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុសអាយុ ៨ឆ្នាំ ទៅស្ទូចត្រី ស្រាប់តែបាត់ខ្លួន ពលរដ្ឋក្នុងភូមិមានការសង្ស័យ ក៏បាញ់សម្លាប់ក្រពើមួយក្បាល ហើយអ្វីដែលឃើញនោះពិតជាគួរឲ្យខ្លាច

spot_img

ប្រជាជននៅភូមិ Mushumbi Pools ខេត្ត Mashonaland ប្រទេសហ្ស៊ីមបាវ៉េ ថ្មីៗនេះបានបាញ់សម្លាប់ក្រពើមួយក្បាល ព្រោះសង្ស័យថា វាបានស៊ីសាច់ក្មេងប្រុសម្នាក់ក្នុងភូមិរបស់ខ្លួន។ ការមន្ទិលសង្ស័យនេះ ត្រូវបានបញ្ជាក់ថា ជាការពិតបន្ទាប់ពីពួកគេវះពោះក្រពើនោះ ហើយរកឃើញកុមារា អភ័ព្វនៅខាងក្នុង។

សាក្សីម្នាក់មានវត្តមាននៅកន្លែងកើតហេតុបានយកទូរស័ព្ទមកថតទុក្ខទិដ្ឋភាពគួរឲ្យខ្លាចនេះ ខណពេលដែលអ្នកស្ម័ក្ច្រចិត្តក្នុងភូមិបានខំប្រឹងវះកាត់យកក្មេងនេះចេញពីពោះក្រពើ។

គួរកត់សម្គាល់ថា រយៈពេលថ្មីៗកន្លងមក ប្រទេសហ្ស៊ីមបាវ៉េ បានរងទទួលនូវការធ្លាក់ភ្លៀងខ្លាំងជាហេតុធ្វើឲ្យទឹកជន់លិច។ នេះឯងជាមូលហេតុ ដែលធ្វើឲ្យពួកក្រពើធ្វើការលុកលុយ គ្រប់ទីកន្លែង៕ ចន្ទ្រា

spot_img
×