Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ អា​មេ​រិច​បំបែក​កំណត់ត្រា​ថ្មី​ទៀតហើយ ដោយមាន​អ្នកស្លាប់ ២.២២៨​នាក់ ត្រឹម ២៤​ម៉ោង​

spot_img

សហរដ្ឋ​អា​មេ​បាន​បំបែក​កំណត់​ត្រាំ​ថ្មី​មួយទៀត ដោយមាន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ចំនួន ២.២២៨​នាក់ ត្រឹម​រយៈពេល ២៤​ម៉ោង​ចុងក្រោយ​។ នេះ​បើតាម​តួលេខ​របស់​សកលវិទ្យា​ល័យ​Johns Hopkins កាលពី​ថ្ងៃ​អង្គារ​។​

​ចំនួន​អ្នកស្លាប់​នេះ​ហក់​ឡើង​ខ្លាំង បន្ទាប់ពី​មានការ​ធ្លាក់ចុះ​ក្នុង​រយៈពេល ២​ថ្ងៃ​ចុងក្រោយ​។​

​រហូតមកដល់​ពេលនេះ វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ឆក់យក​ជីវិត​ពលរដ្ឋ​អា​មេ​រិច​ជិត ២៦.០០០​នាក់ និង​បាន​ឆ្លង​ទៅកាន់​មនុស្ស​ជាង ៦០០.០០០​នាក់​ក្នុងប្រទេស​។​

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានប្រកាស​នៅ​ថ្ងៃ​អង្គា​រថា​តំបន់​មួយចំនួន អាច​នឹងធ្វើ​ការ​បើ​កឡើ​ង​វិញ​ក្នុងពេល​ឆាប់ៗ ហើយ​លោក​និយាយថា គាត់​អាច​មើលឃើញ​ផ្លូវ​នៅ​ជើងមេឃ សម្រាប់​សេដ្ឋកិច្ច​អា​មេ​រិច​វិញ​។​

​ប៉ុន្តែ ការ​គំរាម​ក្នុងការ​បើ​ប្រាស់​អំណាច របស់លោក​ដើម្បី​បង្ខំ​ឲ្យ​អភិបាលរដ្ឋ ធ្វើតាម​បទបញ្ជា ក្នុង​ការបើក​តំបន់​វិញ ធ្វើ​ឲ្យ​មានការ​ប្រឆាំង​យ៉ាងខ្លាំង​។​

​លោក​ថ្លែងថា រដ្ឋ​មួយចំនួន​ដែលមាន​ប្រជាជន​តិច​អាច​នឹង​បើក​វិញ ក្នុងពេល​ឆាប់​មុន​ចុងខែ ខណៈដែល​កន្លែង​មួយចំនួនទៀត​ដូចជា New York អាច​ត្រូវការ​ពេល​យូរ​ទៀត​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia


spot_img
×