Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាំ​ស្មៅ​ចំណី​សត្វ​គោ​ស៊ី ទៅ​មាន​អត្ថប្រយោជន៍​ច្រើន អា​ចរក​ចំណូល បាន​គួរសម

spot_img

​បាត់ដំបងៈ​កសិករ​ម្នាក់ នៅ​ស្រុក​មោងឫស្សី បាន​ប្រក​បរបរ​ដាំ​ស្មៅ​មួយ​ប្រភេទ នាំចូល​មកពី​ប្រទេស​ថៃ ពេល​ឲ្យ​សត្វ​គោ​ស៊ី ទៅ​មាន​អត្ថប្រយោជន៍​ច្រើន ធំ​លូតលាស់​ល្អ ហើយក៏​អាច​លក់​ធ្វើ​ពូជ​ដល់​កសិករ​ដទៃទៀត ទាំង​ក្នុង​តំបន់​និង​ក្រៅ​តំបន់ អា​ចរកចូល​បាន​គួរសម​ផងដែរ​។​

​លោក សុវណ្ណ វ៉ន រស់នៅ​ភូមិ​កូន​ក្អែក​២ ឃុំ​របង​មង្គល ស្រុក​មោងឫស្សី បាន​ឲ្យ​ដឹងថា ក្រោយពី​បរាជ័យ​ក្នុង​របប​ចិញ្ចឹមសត្វ​កង្កែប ក៏បាន​សម្រេចយក​ពូជ​ស្មៅ​ម្យ៉ាង​ឈ្មោះ យ៉ា​វ៉ាន​អ៊ីស្រាអែល ដែល​ទិញយក​មកពី​ប្រទេស​ថៃ គឺ​ដាំ​បាន​៣​ឆ្នាំ​ហើយ ដោយ​ដាំ​រយៈពេល​៣​ខែ​កន្លះ ទើប​អាច​ប្រមូល​ផល​បាន​។ ស្មៅ​នេះ អាច​ដាំ​លើដី​បាន​សឹង​គ្រប់​ប្រភេទ ងាយស្រួល​ថែ​រទាំ ហើយ​ក្នុង​រដូវប្រាំង​នេះ ក្នុង​មួយ​សប្ដាហ៍​ត្រូវ​ស្រោច​ទឹក​វា​ចំនួន ២​ដង ទើប​មានការ​លូតលាស់​បានល្អ​។ ស្មៅ​នេះ មាន​អត្ថប្រយោជន៍​ច្រើន តាម​ការស្រាវជ្រាវ វា​មាន​ប្រូ​តេ​អ៊ី​n​រហូតដល់​២១​ភាគរយ បើ​គោ​មេ​ស៊ី​អាចធ្វើ​ឲ្យ​មាន​ទឹកដោះ​ច្រើន ហើយ​ក្រៅពី​សត្វពាហនៈ អាច​ស៊ី​បាន​នោះ ក៏​អាច​កិន​ឲ្យ​ខ្ទេច​លាយ​ជាមួយ​កន្ទក់ និង​ពោត​ឲ្យ​សត្វ​មាន់​ស៊ី ក៏មាន​ការលូតលាស់​បាន​ល្អ និង​អាចជួយ​ការពារ​រោគ​ផ្សេងៗ​បាន​ច្រើន​។​

​ការដាំ​ស្មៅ​នេះ មិនចាំបាច់​ដាក់​ជីគីមី​នោះទេ បើ​មាន​ជី​អាចម៍គោ ឬ​អាចម៍សត្វ​ផ្សេងៗ គឺ​យកទៅ​បាច់​ក្នុង​ថ្នាល និង​ពេល​ស្រោច​ទឹក ទៅនឹង​លូតលាស់​បានល្អ​។ បន្ទាប់ពី​ដាំ​៣​ខែ​កន្លះ អាច​កាត់​លើកដំបូង ដោយ​កាត់​ជា​បន្តបន្ទាប់​ត្រឹម​រយៈពេល ៣០ ទៅ​៤០​ថ្ងៃ​ប៉ុណ្ណោះ ទើប​អាច​កាត់​បាន​ទៀត​។ បើ​មាន​គោ ៥ ទៅ​៦​ក្បាល ដាំ​លើដី​ទំហំ​ត្រឹម​៤០​ម៉ែត្រ​បួន​ជ្រុង អាចមាន​ស្មៅ​ឲ្យ​សត្វ​គោ​ស៊ី​បាន​រហូត ។​

​លោក សុវណ្ណ វ៉ន បាន​បញ្ជាក់ថា គ្រោង​នឹង​ពង្រីក​ការដាំ​ស្មៅ​នេះ​បន្ថែមទៀត នៅលើ​ដីស្រែ​ចម្ការ ដែលមាន​ស្រាប់ ហើយក៏​មានពូជ​សម្រាប់​លក់ ប្រសិនបើ​មាន​កសិករ​ណា​ចង់​ទិញ​យកទៅ​ដាំ​បន្ត​៕ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×