Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​ថៃ ឯកភាព លើ​ការបើក​ច្រកទ្វារ ព្រំដែន​អន្តរជាតិ​ភ្នំ​ដី ដើម្បី​ផ្លាស់ប្តូរ​ទំនិញ

spot_img

​ព្រំដែន​ភ្នំ​ដី ៖ ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដី នា​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង ៦ ភាគី​ថៃ បាន​បើក​ច្រកទ្វារព្រំដែន ដើម្បី​ធ្វើ​ការនាំ​ទំនិញ​ចូល​-​ចេញ ដើម្បី​ពង្រីក​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​

​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បញ្ជាក់ថា ក្នុង​ការចេញ ចូល​ទំនិញ បានកំណត់​ដូចជា ថៃ​នាំ​ចូលមក​កម្ពុជា នូវ​សត្វ​ជ្រូក​រស់ រីឯ​កម្ពុជា​នាំចេញ​ទៅ​ថៃ មាន គ្រាប់ពោត ចំណី​សត្វ ផ្លែស្វាយ​ស្រស់ និង​ម្ទេស​។​

​យោងតាម​កិច្ចប្រជុំ​នៃ​ភាគី​ទាំងពីរ​កាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ ២០២០​កន្លងមក មន្ត្រី​ប្រទេស​ទាំង​ពីរបាន​អះអាងថា ការបើក​ច្រកទ្វារព្រំដែន​នេះ ដើម្បី​នាំចូល​សត្វ​ជ្រូក​រស់​ពី​ប្រទេស​ថៃ និង​នាំចេញ​នូវ​ទំនិញ​កសិផល ពី​ប្រទេស​កម្ពុជា រួមមាន គ្រាប់ពោត​ចំណី​សត្វ ផ្លែស្វាយ​ស្រស់ និង​ម្ទេស ទៅកាន់​ប្រទេស​ថៃ ។​

​មន្ត្រី​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ចាត់​វិធានការណ៍​ទប់ស្កាត់​ការរីក​រាលដាល​នូវ​វីរុស Covid-19 ប្រទេស​ទាំងពីរ បាន​ផ្តោតលើ ការគ្រប់គ្រង​ចំពោះ​អ្នកបើកបរ ដែល​តម្រូវ​ឲ្យ​មាន​លិខិតបញ្ជាក់​សុខភាព ពី​ស្ថាប័ន​ជំនាញ​របស់​ប្រទេស​ថៃ និង​មានការ​ត្រួតពិនិត្យ​សុខភាព​ពី​ផ្នែក​ច​ត្តា​ឡី​ស័ក ប្រចាំ​ច្រកទ្វារព្រំដែន នៅ​រៀងរាល់​ពេលធ្វើ​ការឆ្លង​កាត់​ព្រំដែន ហើយ​ចំពោះ​មធ្យោបាយ​ដឹកជញ្ជូន ត្រូវមាន​ការបាញ់​ថ្នាំ សម្លាប់​មេរោគ​ឲ្យ​បាន​ត្រឹមត្រូវ មុននឹង​ធ្វើការ​ឆ្លងកាត់​។​

​ការបើក​ច្រកទ្វារព្រំដែន ដើម្បី​នាំចូល​សត្វ​ជ្រូក​រស់ នាំចេញ​នូវ​ទំនិញ​កសិផល​ពី​កម្ពុជា ត្រូវបាន​អនុញ្ញាត​តែ​ក្នុង​ចន្លោះ​ពីថ្ងៃ​ចន្ទ រហូតដល់​ថ្ងៃ​សុក្រ ចាប់ពី​ម៉ោង​៦​ព្រឹក រហូតដល់​ម៉ោង​១២​រសៀល​តែប៉ុណ្ណោះ​។​

​កម្ពុជា​-​ថៃ​បានសម្រេច​បិទ​ច្រកព្រំដែន​ទាំងអស់ ដើម្បី​ទប់ស្កាត់​ការរីក​រាល​នៃ​ជំងឺ Covid-19 លើកលែងតែ​ការដឹកជញ្ជូន​ទំនិញ តែ​ត្រូវមាន​ការត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ ទៅលើ​អ្នកបើកបរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×