Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់ ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ (​ឡាយ​វីដេអូ ញុះញង់ ប្រឆាំង​បទបញ្ជា​លេខ ០២ ប​.​ប របស់​រាជរដ្ឋាភិបាល​)

spot_img

​ខេត្តកំពង់ធំ​៖ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ (​ឡាយ​វីដេអូ ញុះញង់ ប្រឆាំង​បទបញ្ជា​លេខ ០២ ប​.​ប របស់​រាជរដ្ឋាភិបាល​) ។ ក្រោម​ការដឹកនាំ​ផ្ទាល់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ និង​ដោយមាន​ការសម្របសម្រួល​នីតិវិធី ពី​លោក ស៊ិន វិ​រៈ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ខេត្តកំពង់ធំ ការឃាត់ខ្លួន ជនសង្ស័យ​ចំនួន ១ នាក់ ញុះញង់​ឲ្យ ប្រព្រឹត្តិ​បទឧក្រិដ្ឋ ជាអាទិ៍​(​ឡាយ​វីដេអូ ញុះញង់ ប្រឆាំង​បទបញ្ជា​លេខ ០២ ប​.​ប របស់​រាជរដ្ឋាភិបាល ) ។​

​ក្រោម​ការដឹកនាំ​ផ្ទាល់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ និង​ដោយមាន​ការសម្របសម្រួល នីតិវិធី​ពី​លោក ស៊ិន វិ​រៈ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ នៅ​ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ការិយាល័យ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ សហការ​ជាមួយ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សន្ទុក បានធ្វើការ​ឃាត់ខ្លួន​ឈ្មោះ លេខ សៀងលី ភេទ​ប្រុស អាយុ ២១ ឆ្នាំ មុខរបរ​​កម្មករ​ចាក់​សាំង ទីលំនៅ​បច្ចុប្បន្ន​ភូមិ ថ្នល់ ឃុំ ទ្រៀល​ស្រុក តាំងគោក ខេត្តកំពង់ធំ ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ ជាអាទិ៍ ( ឡាយ​វីដេអូ ញុះញង់ ប្រឆាំង​បទបញ្ជា លេខ ០២ ប​.​ប របស់​រាជរដ្ឋាភិបាល ) ប្រព្រឹត្តិ​កាលពី​ថ្ងៃទី ១២ ខែ មេសា ឆ្នាំ​២០២០
​នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ សេង ប៊ុន​ហ៊​ត ស្ថិតនៅ​ភូមិ ធន់​ម៉ោង ឃុំ កំពង់ថ្ម ស្រុក សន្ទុក ខេត្តកំពង់ធំ ។​

​ជនសង្ស័យ​ខាងលើ​ត្រូវ​សមត្ថកិច្ច ប​ញ្ចូ​ន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តកំពង់ធំ ចៅក្រម​ស៊ើបសួរ​ចេញ​ដីការ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​សំណូមពរ ដល់​យុវជន​គ្រប់​ស្រទាប់វណ្ណៈ សូមកុំ​ប្រព្រឹត្តិ​សកម្មភាព ញុះញង់​ដែល​ធ្វើ​ឲ្យ​មាន​ភាពចលាចល និង​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ជាពិសេស​ពី​បញ្ហា​សុខុមាលភាព ដែល​ប្រមុខ​រាជរដ្ឋាភិបាល បាន​កំពុង​យកចិត្តទុកដាក់ បង្ការ ទប់ស្កាត់​​នៃ​ជំងឺ COVID-19 ជាដើម ៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×