Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​ខ្មែរ​ជាង​១០០​នាក់ វិល​ពី​ថៃ នា​ថ្ងៃទី​២ នៃ​បុណ្យចូលឆ្នាំ នៅ​ភាគ​ពាយ័ព្យ​និង​ភាគ​ឧ​ត្ត​រ​

spot_img

​ព្រំដែន​កម្ពុជា​ថៃ​៖ មាន​ពលករ​ខ្មែរ​ជាង​១០០​នាក់ បន្ត​វិល​ពី​ថៃ នា​ថ្ងៃទី​២ នៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំជូត ទោស័ក​ពស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០ នៅតាម​ព្រំដែន​កម្ពុជា ថៃ ដែល​ស្ថិតនៅ​ភូមិសាស្ត្រ​ភាគ​ពាយ័ព្យ និង​ភាគ​ឧ​ត្ត​រ ប្រទេស​កម្ពុជា ។​

​មន្ត្រី​យោធា​យោធភូមិភាគ​ទី​៥ និង​មន្ត្រីនគរបាល​ទិស​ស្រាល​ភូមិភាគ​៥ ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០​ថា ៖ ក្នុង​ថ្ងៃទី​១៤ ខែមេសា នៅមាន​ពលករ​ខ្មែរ វិល​ពី​ប្រទេស​ថៃ តាម​ច្រករបៀង​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ ចំនួន​៧៦​នាក់​ដែរ ។​

​ចំណែក​នៅ​ច្រកព្រំដែន​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏មាន​ពលករ​ខ្មែរ ដែល​សុំ​កងកម្លាំង​ថៃ ដើម្បី​ឆ្លងដែន​មក​កម្ពុជា​វិញ រាប់សិប​នាក់​ដែរ កាលពី​ថ្ងៃទី​១៤ ខែមេសា ។​
​ពលករ​ខ្មែរ​ទាំងនោះ ត្រូវបាន​មន្ត្រី​អាជ្ញាធរ នៃ​ខេត្ត​នានា នៃ​ខេត្ត​លំនៅឋាន​ពលករ អមដំណើរ​ដឹក​តាមរ​ថ​យន្ត​កងទ័ពជើងគោក ទៅកាន់​មជ្ឈមណ្ឌល​សំចត និង​ច​ត្តា​ឡី​ស័ក ក្នុង​សាលារៀន​តាម​ខេត្ត ។​

​សម្រាប់​ខេត្តបន្ទាយមានជ័យ ក្នុងអំឡុង​ពីមុន និង​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ឆ្នាំជូត​នេះ មាន​ពលករ​ខ្មែរ​ជាង​២​ម៉ឺន​នាក់ បាន​វិល​ពី​ប្រទេស​ថៃ ក្នុងពេល​កន្លែង​ការងារ​ពួកគេ បាន​បិទ ព្រោះតែ​ការរីក​រាលដាល នៃ​មេរោគ​កូ​វីដ​១៩ ៕ ដោយ ៖ បន្ទាយ​

spot_img
×