Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យាយ​និង​តា ព្យាយាម​បង្កើត​រូបថត​ចម្លង​តាម​អនុស្សាវរីយ៍​ស្នេហ៍​គ្រា​ដំបូង កាលពី​៥២​ឆ្នាំមុន ឯ​លទ្ធផល​ពិតជា​អស់ទាស់​ហ្មង​!!

spot_img

​ពិតណាស់​ហើយ គ្មានអ្វី​រំភើបចិត្ត​ជាជាង​បាន​ក្រឡេក​ទៅ​មើល​រូបថត​ចាស់ៗ ដែលជា​អនុស្សាវរីយ៍ ត្រូវបាន​រក្សាទុក​អស់​ជាច្រើន​ឆ្នាំ​មកហើយ​នោះទេ ។ តួយ៉ាង គូស្នេហ៍​តា​យាយ​ដ៏​ផ្អែមល្ហែម​មួយគូ បានធ្វើ​ឲ្យ​គ្រប់គ្នា​កោតសរសើរ​ជាខ្លាំង បន្ទាប់ពី​បានឃើញ​ពួកគាត់​បង្កើត (​ចម្លង​តាម​) ឡើងវិញ នូវ​រូបថត​អនុស្សាវរីយ៍​ដែល​ពួកគាត់​បាន​ថត​ស្វ៊ី​តៗ​នឹង​គ្នា កាលពី​ជាង​៥០​ឆ្នាំមុន ។​

​កាលពី​ឆ្នាំ​២០១៧ គូស្នេហ៍​យាយ​តា​ទាំងពីរ ដែលជា​អតីត​សុទ្ធ​តែមាន​រូបឆោម​ស្រស់​សង្ហា​ដូចគ្នា បាន​សួរ​ទៅ​ជាង​ថតរូប​ម្នាក់ ថា​តើ​គាត់​អាចជួយ​ពួកគាត់​បង្កើត​ឡើងវិញ នូវ​រូបភាព​ចម្លង​តាម​កាលពីមុន​បានទេ​? ។ នៅពេលនោះ ជាង​ថត​ពិតជា​មានការ​ពិបាក ប៉ុន្តែ ក្រោយមក បាន​ប្រាប់​ទៅ​ពួកគាត់​វិញ​ថា​អាចធ្វើ​បាន ។​

​ពិតជា​រឿង​ចៃដន្យ និង​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ ខណៈដែល​ជាង​ថត​ដែលមាន​ឈ្មោះថា Chen បាន​នឹកឃើញ​ដល់​ម៉ូ​ដែល​ម៉ូតូ​១​គ្រឿង​របស់គាត់ និង​បាន​ជួល​ឲ្យ​តា​យាយ ដើម្បី​បំពេញ​តាម​បំណងប្រាថ្នា​របស់​ពួកគាត់ ។​

​ប៉ុន្តែ ពួកគាត់​មានការ​លំបាក ព្រោះថា គាត់​នៅពេលនោះ កំពុង​រស់នៅក្នុង​ទីក្រុង​តូ​រ៉ុ​ន​តូ ប្រទេស​កា​ដា​ណា ដោយ​មិន​អាចធ្វើ​វា​បាន​នៅ​តៃប៉ិ ។ ហេតុនេះ ពួកគាត់​ត្រូវ​រង់ចាំ​ពេលវេលា​២​ឆ្នាំ ទៅកាន់​ទីកន្លែង​ដែល​ពួកគាត់​បាន​សាង​អនុស្សា​វី​យ៍​ជាមួយគ្នា ។ ទោះយ៉ាងណា នៅ​ទីបំផុត ពួកគាត់​បាន​ទៅកាន់​តៃប៉ិ និង​អាច​សម្រេច​បំណង​នេះ​បាន​នៅឯ​ឧទ្យាន Tianmu ។​

​ពួកគាត់​បាន​ប្រាប់​ឲ្យ​ដឹងថា ពួកគាត់​បាន​ជួបគ្នា ខណៈ​លោកយាយ​មាន​អាយុ ១៦ ឆ្នាំ និង​លោកតា​អាយុ ១៧ ឆ្នាំ នៅក្នុង​ឆ្នាំ​១៩៦៥ ។ រូបថត​អនុស្សាវរីយ៍​ស្នេហ៍​គ្រា​ដំបូង​របស់​ពួកគាត់​ទាំងពីរ កាលពី​ជាង ៥២ ឆ្នាំ មុន ត្រូវបាន​ថត​ដោយ​អ្នកដំណើរ ដែល​ពួកគាត់​ស្នើសុំ​ឲ្យ​ជួយ ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ happening-news)​

spot_img
×