Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកុងតឺន័រ បុករថយន្តម៉ូតូ ហើយបន្តបុករបងភូមិគ្រឹះលោក ចម ប្រសិទ្ធ បាក់មួយផ្ទាំង

spot_img

ភ្នំពេញ៖ រថយន្តកុងតឺន័រ១គ្រឿង បើកបុករថយន្តតាកូម៉ានិងម៉ូតូ ហើយបន្តបុករបងភូមិគ្រឹះលោករដ្ឋមន្រ្តី ចម ប្រសិទ្ធ បណ្ដាលឲ្យបាក់អស់១ផ្ទាំង ។ គ្រោះថ្នាក់នេះ បណ្ដាលឲ្យមនុស្សម្នាក់រងរបួស ដែលកើតឡើងនៅព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅផ្លូវអូរដឹមកប់ស្រូវ មុខភូមិគ្រឹះលោក ចម ប្រសិទ្ធ ស្ថិនៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កប្រភេទសណ្តោងកុងតឺន័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 4A-1756 ក្រោយកើតហេតុអ្នកបើកបរ រត់គេចខ្លួនបាត់ ។ រថយន្តរងគ្រោះ ម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2O-3239 និងម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BW-9869 និង ម៉ាកវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BP-1456 បានរងការខូតខាត។ នៅមុនពេលកើតហេតុ រថយន្តបង្ក បានបើកតាមផ្លូវអូរដឹមកប់ស្រូវ ពីទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលចង្កូត បានបុកឡើងទៅលើសួនច្បារពុះចែកទ្រូងផ្លូវ ទៅបុករថយន្តតាកូម៉ា ដែលកំពុងបើកក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាឲ្យរថយន្តតាកូម៉ា ជ្រុលទៅបោកម៉ូតូ២គ្រឿង ហើយរថយន្តកុងតឺន័របានជ្រុលទៅបុករបងភូមិគ្រឹះលោករដ្ឋមន្រ្តី ចម ប្រសិទ្ធ បណ្ដាលឲ្យបាក់អស់១ផ្ទាំង៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×