Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​បញ្ជូន​លុយ​ពុករលួយ ៣០០​លាន​ដុល្លា​ទៀត ទៅ​ឲ្យ​ម៉ាឡេស៊ី​វិញ​

spot_img

​ក្រសួងយុត្តិធម៌​អា​មេ​រិច បានប្រកាស​នៅ​ថ្ងៃ​អង្គា​រថា ខ្លួន​បាន​ផ្ញើ​លុយ​ចំនួន ៣០០​លាន​ដុល្លា​ដែល​ត្រូវបាន​លួច​ក្នុង​រឿងអាស្រូវ របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ម៉ាឡេស៊ី (1MDB) ទៅ​ឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី​វិញ​។ លុយ​ទាំងនោះ​ត្រូវបាន​លាង តាមរយៈ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សកលលោក​។​

​ដោយ​បូ​កប​ញ្ជូ​ល​លុយ​មួយចំនួន​ដែល​ផ្តល់​ទៅ​ឲ្យ​ម៉ាឡេស៊ី​វិញ កាលពី​ជិត​មួយឆ្នាំ​មុន ក្រសួង​ការ​យុត្តិធម៌​អា​មេ​រិច​និយាយថា ឥឡូវនេះ ខ្លួន​បាន​បញ្ជូន​លុយ ឬ​ជួយ​ប្រទេស​ម៉ាឡេស៊ី ឲ្យ​យកប្រាក់​ត្រឡប់មកវិញ​បាន​ច្រើនជាង ១​ពាន់​លាន​ដុល្លារ និង​ទ្រព្យសម្បត្តិ​មួយចំនួន ដែល​បាត់បង់​ក្នុង​អំពើ​ឧក្រិដ្ឋកម្ម​។​

“​ការបញ្ជូន​ថវិការ​ទាំងនេះ​ទៅ​ឲ្យ​ប្រជាជន​ម៉ាឡេស៊ី​វិញ គឺជា​លទ្ធផល​នៃ​កិច្ចប្រឹងប្រែង របស់​ព្រះរាជអាជ្ញា និង​ភ្នាក់ងារ​សហព័ន្ធ ក្នុងការ​ការពារ​ពួក​លួចជាតិ និង​បក្សពួក​ពួកគេ ពី​ការប្រើប្រាស់​សហរដ្ឋ​អា​មេ​រិច​ជាទី​តាំង ដែល​ពួកគេ​អាច​រីករាយ​នឹង​ទ្រព្យសម្បត្តិ​ក្លែងក្លាយ​ពួកគេ​”​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងយុត្តិធម៌​អា​មេ​រិច ក្នុង​សេចក្តីប្រកាស​។​

​សេចក្តីប្រកាស​បញ្ជាក់ទៀតថា “​ចំនួន​ទឹកប្រាក់​ដែល​លួច​ពី​ប្រជាជន​ម៉ាឡេស៊ី គឺ​ច្រើន​គួរ​ឲ្យ​ភ្ញាក់ផ្អើល ហើយ​ពួកយើង​ត្រូវតែ​ធ្វើ​កិច្ចការ​ដោយ​មិន​បង្អង់​ដៃ ដើម្បី​យក​ទ្រព្យ​ទាំងនោះ​មកវិញ ដែល​វា​គួរតែ​ត្រូវបាន​ប្រើ​ជា​ប្រយោជន៍​សំរាប់​ប្រជាជន​ម៉ាឡេស៊ី​”​។​

​សូមបញ្ជាក់ថា ទឹកប្រាក់​ខាងលើ​គឺជា​ផ្នែក​មួយ​នៃ​ទឹកប្រាក់ ច្រើនជាង ៤,៥​ពាន់​លាន​ដុល្លា ដែល​ក្រុម​ស៊ើបអង្កេត​អា​មេ​រិច​បាន​និយាយថា លុយ​នោះ​ត្រូវបាន​គេ​លួច ពី​ក្រុមហ៊ុន​វិនិយោគ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ហើយ​ការស៊ើបអង្កេត​មានការ​ផ្តល់​ចម្លើយ​ពី អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak ដែល​ត្រូវបាន​គេ​កាត់ទោស​ពីបទ​ពុករលួយ ព្រមទាំង​បក្ខពួក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia

spot_img
×