Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ក្រុង​ដូន​កែវ អំណរគុណ​ដល់​ទឹកចិត្ត​កម្មករ​រោងចក្រ ដែល​បាន​គោរព និង​អនុវត្ត ទៅតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​

spot_img

​តាកែវៈ នៅ​ព្រឹក​ថ្ងៃទី ១៥ ខែមេសា ឆ្នាំ​២០២០​នេះ លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ បាន​សម្តែង​នៅ​ទឹកចិត្ត​កោតសរសើរ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​កម្មករ កម្មការិនី​រោងចក្រ​ទាំងអស់ នៅក្នុង​ក្រុង​ដូន​កែវ ដែល​អ្នក​ទាំងអស់គ្នា បាន​ចូលរួម​យ៉ាងសកម្ម ជាមួយនឹង​រាជរដ្ឋាភិបាល ទៅលើ​គោលការណ៍ ណែនាំ​នានា​អំពី​កា​លើក​ពេល​ឈប់សម្រាក ថ្ងៃបុណ្យ​ចូលឆ្នាំ ដោយសារតែ​ការទប់ស្កាត់​ការ​សាយភាយ​នៃ​ជំងឺ​កូ​វីដ​១៩ ។

​ថ្លែង​នៅក្នុង​ការចុះពិនិត្យ​ទៅលើ​សកម្មភាព និង​ដំណើរ​ការងារ​មួយចំនួន នៅតាម​រោងចក្រ​ដេរ​ស្បែកជើង ឬ​សម្លៀកបំពាក់​នានា នៅក្នុង​ក្រុង​ដូន​កែវ លោក កង អ​ណាន់ បានធ្វើ​ការអប់រំ​ណែនាំ​បន្ថែម អំពី​យន្តការ​ក្នុង​ការពារ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជា សហគម​ដោយសារ​ជំងឺ​កូ​វីដ​១៩​នេះ ដល់​បងប្អូន​ដែលជា​កម្មករ​រោងចក្រ​ផងដែរ ដោយ​ចូលរួម​ទាំងអស់គ្នា ពាក់​ម៉ាស​ការពារ​ផ្លូវដង្ហើម លាង​សម្អាត​អនាម័យ ជាមួយ​សាប៊ូ ឬ​អាល់កុល និង​ហូប​ទឹកស្អាត​ជានិច្ច ៕​ដោយ​៖ តាកែវ​

spot_img
×