Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា មន្ត្រីរាជការ កម្មករ​រោងចក្រ នៅក្នុង​ខេត្តតាកែវ បាន​ចូលរួម​យ៉ាងសកម្ម ជាមួយនឹង​រដ្ឋា​បាល

spot_img

​តាកែវ​៖ ដោយ​គោរព​ទៅតាម​គោល​ការណែនាំ របស់​រាជរដ្ឋាភិបាល លើ​ការលើក​ពេល​ឈប់​សម្រាប់ ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដែល​តែងតែ​ប្រារព្ធ​ធ្វើឡើង ជា​រៀងរាល់ឆ្នាំ នៅក្នុង​អំឡុង​ពាក់កណ្តាល​ខែមេសា​នេះ យើង​ឃើញថា បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​មន្ត្រីរាជការ កម្មករ​រោងចក្រ នៅក្នុង​ខេត្តតាកែវ បាន​ចូលរួម​យ៉ាងសកម្ម ជាមួយនឹង​រដ្ឋា​បាល ក្នុងការ​អនុវត្ត​ទៅលើ​គោលការណ៍​ណែនាំ​នានា របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​តែមួយ គឺ​រួមគ្នា​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ហៅថា កូ​វីដ​១៩ ។

​មានប្រសាសន៍​លើកឡើង​បែបនេះ គឺ​ក្នុងពេលដែល​ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​ចុះ​ពិ​និត្យនៅ​អង្គភាព​ច្រកចេញចូល​តែមួយ នា​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០ ។ ឯក​អភិបាលខេត្ត​បាន​បន្តថា មន្ត្រីរាជការ​ទាំងអស់​នៅ ទូទាំង​ខេត្តតាកែវ មាន​៩​ស្រុក និង​ក្រុង​មួយ នៅតែ​បន្ត​ផ្តល់​សេវាសាធារណៈ​ជូន​ពលរដ្ឋ រីឯ​ប្រជាពលរដ្ឋ​វិញ គឺ​នៅតែ​បន្ត​មក​ទទួល​សេវាសាធារណៈ​នានា ពី​មន្ត្រីរាជការ​បស់​យើង​ជាធម្មតា គឺ​មិនមាន​អ្នកណា​ឈប់សម្រាក ពី​ការងារ​នៅក្នុង​ថ្ងៃ​ចូលឆ្នាំ​នេះឡើយ ។

​ពលរដ្ឋ​ដែល​មក​ទទួល​សេវា នៅ​អង្គភាព​ច្រកចេញចូល​តែមួយ​នៃ​ខេត្តតាកែវ បាន​និយាយថា គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ដែល​បានដាក់​ចេញមក​ប្រកាស​ជា​សាធារណៈ​នោះ គឺមាន​គោលបំណង​ចង់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ចូលរួម​ជាមួយនឹង​រាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំង​និង​ជំងឺឆ្លង​ប្រភេទ​ថ្មី​ហៅថា កូ​វីដ​១៩ កាត់បន្ថយ​ការជួបជុំ​ជាមួយ និង​សាច់ញាតិ​បងប្អូន​មួយរយៈ​សិន និង​ចូលរួម​សម្អាត​អនាម័យ​ទាំងអស់គ្នា ដើម្បី​បញ្ជៀ​ស​នៅ​ការឆ្លង​ជា​សហគមន៍ ដោយសារតែ​ជំងឺ​កូ​វីដ​១៩​នេះ ដោយ​៖ តាកែវ​

spot_img
×