Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ ត្រូវ​ចេះ​ការពារ​ខ្លួន និង​មានការ​យល់ដឹង ពី​របៀប​ការពារ ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩

spot_img

​តាកែវ​៖ អភិបាល​ខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បាន​បន្តធ្វើ​ការអំពាវនាវ​ជាថ្មី​ម្តងទៀត ដល់​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ មិនត្រូវ​ភ្លេច​ឡើយ ក្នុងការ​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​១៩ ពោលគឺ​ត្រូវ​ពាក់​ម៉ាស និង​មាន​អនាម័យ​ជាប់​ជាប្រចាំ ព្រោះ​ការពាក់​ម៉ាស និង​ទម្លាប់​មាន​អនាម័យ​នេះ យើង​នឹង​ការពារ​ខ្លួនឯង​ផង ក្រុមគ្រួសារ​ផង និង​ការពារ​សង្គមជាតិ​ទាំងមូល​ផង ។​

​ថ្លែង​ក្នុង​ពិធី​ចែក​អំណោយ​ជា​ស្បៀងអាហារ ដល់​ពលរដ្ឋ​ដែល​ខ្វះខាត ចំនួន​៩០​គ្រួសារ ដែល​មកពី​ទូទាំង​ស្រុក​ទ្រាំង នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៥ ខែមេសា ឆ្នាំ​២០២០ ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​មានប្រសាសន៍​បន្តថា ការផ្តើម​ការពារ​ខ្លួន និង​មានការ​យល់ដឹង ពី​របៀប​ការពារ​ពី​ជំងឺ​កូ​វីដ​១៩ ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ម្នាក់ៗ​ឡើងទៅ វា​នឹង​ធ្វើការ​សហគមន៍​រប​ស់​យើង និង​ពី​ភូមិ​មួយ ទៅ​ភូមិ​មួយ នឹង​ពី​ស្រុក​ទៅ​ខេត្ត​រហូត​ទូទាំងប្រទេស មិនមាន​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​១៩​នេះ​ទេ ព្រោះតែ​ពលរដ្ឋ​ម្នាក់ៗ មានការ​យល់ដឹង​កាន់តែ​ទូលាយ អំពី​វិធានការ​នៃ​ការពារ​ខ្លួន ។​

​ឯកឧត្តម អ៊ូច ភា បន្ថែមទៀតថា ការធ្វើ​អនាម័យ​ជាប្រចាំ ដោយ​លាងដៃ​នឹង​សាប៊ូ ឬ​អាល់កុល​ឲ្យ​បាន​ញឹកញាប់ នឹងត្រូវ​ពាក់​ម៉ាស ឬ​ប្រើប្រាស់​កន្សែង​ជាប្រចាំ សូម​បងប្អូន​អនុវត្ត​ឲ្យ​បាន​ជាប់​ជា​រៀងរហូត អនុវត្ត​មិន​ចំពោះតែ​ជំងឺ​កូ​វីដ​១៩​នោះទេ តែ​ជាការ​ទម្លាប់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មាន​អនាម័យ ការ​មាន​អនាម័យ​ទប់ស្កាត់ មិន​ឲ្យ​យើង​មាន​ជំងឺ​ផ្សេងៗ​ទៀត​បាន ។​

ឯកឧត្តម​អភិបាលខេត្ត បញ្ជាក់ថា ប្រសិន​បងប្អូន​ទាំងអស់ មាន​សាច់ញាតិ​ទើប​ត្រឡប់​មកពី​ក្រៅប្រទេស ក្នុងនាម​ជា​អ​ណា​ព្យ​បាល​ត្រូវធ្វើ​ការពន្យល់ និង​អប់រំ​ពួកគាត់ ត្រូវធ្វើ​ការដាក់​ខ្លួន​ដាច់ដោយឡែក រយៈពេល​១៤​ថ្ងៃ​សិន ចាំ​ចូលមក​ស្និទ្ធស្នាល ជាមួយ​ជាមួយ​សាច់ញាតិ​ក្រុមគ្រួសារ ឬ​បងប្អូន​នៅ​មូលដ្ឋាន ដើម្បី​ជៀសវាង​ការឆ្លង​រីក​រាលដាល នៃ​មេរោគ​កូ​វីដ​១៩ នៅ​សហគមន៍ ប្រសិន​មាន​អាការ​សង្ស័យ​ណាមួយ ត្រូវ​ប្រញាប់​ទាក់ទង​មក​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក​ស្រុក ឬ​ទំនាក់ទំនង​សាកសួរ​ព័ត៌មាន​បន្ថែម​លេខ ១១៥៕​ដោយ​៖​តាកែវ​

spot_img
×