Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់​! កូនភ្លោះ​ឥណ្ឌា​១​គូ ត្រូវបាន​ដាក់ឈ្មោះថា “​កូ​រ៉ូ​ណា​” និង “​កូ​វីដ​” ព្រោះ​ឈ្មោះ​នេះ​នឹងធ្វើ​ឲ្យ​…

spot_img

​កូនភ្លោះ​ប្រុស​ស្រី​មួយគូ នៅក្នុង​ប្រទេស​ឥណ្ឌា ដែល​បាន​កើតមក ចំ​ក្នុងអំឡុងពេល​នៃ​ការបិទទ្វា​ប្រទេស ត្រូវបាន​ឪពុកម្តាយ​របស់​ពួកគេ​ដាក់ឈ្មោះ​ឲ្យ​ថា កូ​រ៉ូ​ណា (Corona) និង​កូ​វីដ (Covid) ។​

​កូនភ្លោះ​នេះ​កើត​នៅក្នុង​មន្ទីរពេទ្យ (Dr BR Ambedkar Memorial Hospital) កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២០​។ នេះ​បើ​យោងតាម​សេចក្តី​រាយ​ការ​សារព័ត៌មាន​ឥណ្ឌា NDTV ។​

​ឪពុកម្តាយ​ដែលមាន​ឈ្មោះ Preeti និង Vinay Verma មកពី​រដ្ឋ Chhattisgarh បាន​ប្រាប់​សារព័ត៌មាន Press Trust ថា ឈ្មោះ Corona និង Covid ត្រូវបាន​ជ្រើសរើស គឺ​ដើម្បី​បង្ហាញ​ពី​ជ័យជំនះ លើ​ភាពលំបាក​នាពេលនេះ​។​

​ស្ត្រី​ជា​ម្តាយ Preeti Verma បាន​ប្រាប់​ឲ្យ​ដឹងថា “​ការ​សម្រាលកូន​បានកើត​ឡើង គឺ​បន្ទាប់ពី​បាន​ប្រឈម នឹង​ការលំបាក​យ៉ាងច្រើន ហើយ​ដូច្នេះ ប្តី​ខ្ញុំ និង​ខ្ញុំ ចង់យក​ថ្ងៃនេះ​ធ្វើ​ថ្ងៃ​ចងចាំ​”​។​

Preeti Verma បន្ថែមថា “​វីរុស​នេះ​ពិត​ជាមាន​គ្រោះថ្នាក់ និង​គំរាមកំហែង​ដល់​អាយុជីវិត ប៉ុន្តែ​ការផ្ទុះ​របស់​វា​បានធ្វើឱ្យ​ប្រជាជន ផ្តោត​សំខាន់​ទៅលើ​ការ​អនាម័យ និង​បណ្តុះ​ទម្លាប់​ល្អ​ដទៃទៀត​។ ដូច្នេះ​យើង​គិត​អំពី​ឈ្មោះ​ទាំងនេះ​”​។​

​នាង​ក៏បាន​ប្រាប់​ឲ្យ​ដឹងផង​ដែរ​ថា បុគ្គលិក​មន្ទីរពេទ្យ​បានចាប់ផ្តើម​ហៅ​កូនប្រុស​របស់​នាង​ថា Corona និង​កូនស្រី Covid ដូច្នេះ​ពួកគេ​បានសម្រេច​ចិត្ត​ដាក់ឈ្មោះ​ពួកគេ តាម​រោគរាតត្បាត​នេះ​តែម្តងទៅ​។​

​ប្តី​ប្រពន្ធ​នេះ​ដែលមាន​កូនស្រី​អាយុ ២ ឆ្នាំ ម្នាក់​រួចទៅហើយ ​បាន​ព្យាយាម ទៅដល់​មន្ទីរពេទ្យ​ទាន់ពេលវេលា សម្រាប់​ការ​សម្រាលកូន ចំពេល​មានការ​បិទទ្វា​ប្រទេស​។​

​ទោះជា​យ៉ាងណាក៏ដោយ ឪពុកម្តាយ Corona និង Covid បាន​និយាយថា ពួកគេ​ក្រោយមក​នឹង​អាច​ផ្លាស់ប្តូរ ការសម្រេចចិត្ត​របស់​ពួកគេ​វិញ ហើយ​ប្តូរ​ឈ្មោះ​ឲ្យ​ពួកគេ​វិញ​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា ប្រជាជន​ឥណ្ឌា​ទូទាំងប្រទេស​ចំនួន ១.៣ ពាន់​លាន​នាក់ កំពុងស្ថិត​ក្រោម​បម្រាម​ដើរហើរ ដែល​ត្រូវបាន​ដាក់ចេញ​ដោយ​រដ្ឋាភិបាលកណ្តាល ដោយ​ការធ្វើដំណើរ​គឺ​ត្រូវបាន​អនុញ្ញាត​ត្រឹមតែ​ទៅ​ផ្សារ និង​ឱសថស្ថាន​ប៉ុណ្ណោះ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ dailymail.co.uk)​

 

spot_img
×