Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ គោរព​តាមច្បាប់ និង​បម្រាម​ទាំងឡាយ​របស់​ប្រទេស​ថៃ កុំ​ឲ្យ​ជួប​រឿង​សប្បាយ​ក្លាយជា​ទុក្ខ​បែបនេះ​ទៀត​!!

spot_img

ភ្នំពេញ៖ នៅ​ថ្ងៃទី​១៥ ខែមេសា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា ក៏បាន​បង្ហោះ​សារ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ផ្តាំផ្ញើ​ដល់​បងប្អូន​កូនក្មួយ​ជា​កម្មករ​កម្មការិនី​ទាំងអស់ ត្រូវ​ចូលរួម​គោរព​បទ​ប្ប​ញ្ញ​តិ្ត និង​បម្រាម​ដ៏​តឹងរ៉ឹង​របស់​រាជរដ្ឋាភិបាល ជាពិសេស​ពលករ​ចំណាកស្រុក ត្រូវគោរព​ច្បាប់​ប្រទេស​គេ ដើម្បី​ជៀសវាង​នាំទុក្ខ​ទោស ព្រោះតែ​ការហាម​មិន​ស្តាប់​ដូច​ករណី​ខាងលើ ។​

​សារ​ជូនពរ​ឆ្នាំ​ថ្មី​របស់​សម្តេច​ដល់​បង​ប្អូន​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច ដែលមាន​ខ្លឹមសារ​ដ៏​ជ្រាលជ្រៅ​ដូចខាងក្រោម “​ជូនពរ​ឆ្នាំ​ថ្មី​ដល់​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង​និង​ក្រៅប្រទេស សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ​។ អរគុណ​ចំពោះ​ការយកចិត្តទុកដាក់ ធ្វើតាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​ហានិភ័យ នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​យើង​។ សូម​កូនក្មួយ​កុំ​ធ្វើ​អ្វីដែល​ខុសច្បាប់ នៅក្នុង​ប្រទេស​គេ ដែល​កំពុង​ដាក់​ក្នុង​គ្រាអាសន្ន​ឲ្យ​សោះ​។ ទន្ទឹមនឹង​នេះដែរ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​កូនក្មួយ និង​ពលករ​ពល​ការិនី ដែល​កំពុង​រស់នៅ​ធ្វើការ​ក្រៅប្រទេស ជាពិសេស​នៅ​ប្រទេស​ថៃ សូម​គោរព​តាមច្បាប់ និង​បទ​បញ្ញា​ត្តិ​ទាំងឡាយ ដែល​ប្រទេស​គេ​បាន​ដាក់ចេញ​រួម ទាំង​ច្បាប់​បម្រាម​គោចរ និង​បម្រាម​ជួបជុំគ្នា​ជា​ក្រុម ឬ​ជប់លៀង​ជា​ក្រុម​ដែល​ពេលនេះ ប្រទេស​គេ​កំពុងមាន​ការហាមឃាត់ តឹងរ៉ឹង​បំផុត ក្នុងការ​ទប់ស្កាត់​ការចម្លង​រោគ​កូ​វីដ​-១៩​។​
​សំខាន់​ណាស់​នៅពេលនេះ គឺ​សុវត្ថិភាព​សុខភាព អាយុជីវិត​បងប្អូន​កូនក្មួយ ពលករ​ពល​ការិនី​ផ្ទាល់​។ សូម​បងប្អូន​យោគយល់ និង​គោរព​ច្បាប់​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ជាពិសេស​នៅក្នុង​ស្ថានភាព ដែល​ប្រទេស​ភាគច្រើន​បានដាក់​ចេញ នូវ​បទបញ្ញត្តិ​និង​បម្រាម​ដ៏​តឹងរ៉ឹង​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​
​សូម​ទេវតា​ឆ្នាំ​ថ្មី​នាំមក​នូវ​សិរី​សួស្តី និង​លាភ​សំណាង​ដល់​បងប្អូន និង​កូនក្មួយ​ទាំងអស់គ្នា ហើយ​សូម​បាន​ចៀស​ផុតពី​ជំងឺឆ្លង​កូន​វីដ​-១៩ គ្រប់ៗ​គ្នា​”។

​សូមបញ្ជាក់ថា តាម​សារព័ត៌មាន​ថៃ เรื่องจริงผ่านเลนส์ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ៥ និង ៣០ នាទី ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០ ពលករ​មកពី​ប្រទេស​កម្ពុជា​សរុប​ចំនួន ២៩ នាក់ (​ប្រុស ១៧ នាក់ និង ស្រី ១២ នាក់​) ត្រូវបាន​ចាប់​ខ្លួ​នៅផ្ទះ​ជួល​មួយកន្លែង នៅក្នុង Khlong Luang ខេត្ត Pathum Thani ដោយសារ​បំពាន​បម្រាម​របស់​រដ្ឋា​ភិ​បាល​។ ការចាប់ខ្លួន​នេះ​ត្រូវបាន​ធ្វើឡើង គឺ​បន្ទាប់ពី​អ្នកភូមិ​ដែល​គោរព​ច្បាប់ បាន​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ថា មាន​ពលករ​បរទេស (​ខ្មែរ​) កំពុង​ជប់លៀង​ផឹកស៊ី​យ៉ាង​គគ្រឹកគគ្រេង នៅឯ​ផ្ទះជួល​របស់​ពួកគេ ៕ ដោយ​៖ លឹម ហុង​

spot_img
×