Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លើង​ប្រច័ណ្ឌ មន្ត្រីនគរបាល​ប៉ុស្តិ៍​បាក់​ខែង បាញ់ សម្លាប់​ជនរងគ្រោះ​រួច​បានគេច​ខ្លួន , ជនដៃដល់​ជា​បងថ្លៃ បាញ់​ប្អូនថ្លៃ​

spot_img

​ខេត្តកណ្តាល​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​ដឹកនាំ​កម្លាំង​ឆ្លង​សាឡាង ទាំងយប់​បន្ទាប់ពី​ទទួល​សេចក្តីរាយការណ៍​ថា មាន​ករណី​បុរស​ម្នា​ក់បាន​ស្លាប់​នៅក្នុង​ថ្លុកឈាម ដោយសារ​ជនដៃដល់​ជា​បងថ្លៃ​បាន​បាញ់សម្លាប់​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​2020​ស្ថិត​នៅផ្ទះ​ឪពុក​ជនរងគ្រោះ នៅក្នុង​ភូមិ​ចុង​កោះ ឃុំ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល​។

ជនដៃដល់​ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍​បាក់​ខែង បាន​បាញ់ សម្លាប់​ជនរងគ្រោះ​រួច​បានគេច​ខ្លួន ។ បន្ទាប់ពី​មាន​ករណីនេះ​កើតឡើង​ភ្លាម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ពិនិត្យ​កន្លែងកើតហេតុ​ផ្ទាល់ និង​ស្វែងរក​ចាប់​ជនដៃដល់​មក​ផ្តន្ទាទោស​តាមច្បាប់​។

ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បានចេញ​របាយការណ៍​លម្អិត​ថា ជនរងគ្រោះ​ឈ្មោះ ម៉ៅ ប៊ុនហេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ (​របួស​បំពង់ក ០១ កន្លែង ស្លាប់​)​។ ចំណែក​ជនសង្ស័យ​ឈ្មោះ​សែន រ៉ា​នុ​ន ភេទ ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បាក់​ខែង មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ (​រត់គេចខ្លួន​)​។ វត្ថ​តាង​ចាប់យក ស្រោម​កាំភ្លើងខ្លី ០១​និង សម្បក​គ្រាប់ ០១ (​ម៉ាក​k59)​។​

​នៅពេល​កើតហេតុ ជនសង្ស័យ​មានទំនាស់ ជាមួយ​ប្រពន្ធ ខ្លួន​ឈ្មោះ គង់ សុខ​ជា ដោយ​ជនសង្ស័យ​យក​អាវុធខ្លី មិន​ស្គាល់​ម៉ាក ភ្ជង់​ប្រពន្ធ​ខ្លួន ពេលនោះ​ជនរងគ្រោះ ចេញមក​ឃាត់​ដោយ​និយាយថា ចាំ​យក​កាំភ្លើង​ភ្ជង់​ប្រពន្ធ​ធ្វើ​អី​? និយាយ​តែ​ប៉ុណ្ណឹង ស្រាប់តែ​ជនសង្ស័យ​បាញ់​សំដៅទៅ​ជនរងគ្រោះ​១​គ្រាប់ ត្រូវ​បំពង់ក​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង ។ ក្រោយមក​ជនសង្ស័យ​បាន​យក​ម៉ូតូ​ឈ្មោះ ផល ជា​អ្នកជិតខាង​ជិះ​គេចខ្លួនបាត់​។​
​ករណីនេះ កម្លាំង​ប៉ុស្តិ៍ កម្លាំង​អធិការដ្ឋាន កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត ការិយាល័យ​បច្ចេកទេស​ខេត្ត បាន​សហការ​ស្រាវជ្រាវ រក​ជនសង្ស័យ និង ធ្វើការ​ពិនិត្យ​កន្លែងកើតហេតុ​និង សាកសព​ជនរងគ្រោះ ៕​ដោយ​៖​កូ​ឡាប​

spot_img
×