Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Huawei នឹង​បន្ត​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​នាពេល​ខាងមុខនេះ​

spot_img

​ក្រុមហ៊ុន Huawei នឹង​បន្ត​វិនិយោគ​បន្ថែម មិន​ត្រឹមតែ​ក្នុង​វិស័យ​ទូរគមនាគមន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ពង្រីក​សកម្មភាព​ធុរកិច្ច​ផ្សេងទៀត ក្នុង​វិស័យ​ឌីជីថល​ផងដែរ​។ នេះ​បើ​យោងតាម​លោក Yuya Yao នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huawei ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ថ្លែង​ក្នុងជំនួប​ពិភាក្សា​ជាមួយ​លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កាលពី​ថ្ងៃ​១៥ ខែមេសា ឆ្នាំ​២០២០ លោក Yuya Yao បាន​ជម្រាបជូន លោក​រដ្ឋមន្ត្រី អំពី​សកម្មភាព​ធុរកិច្ច​របស់​ក្រុមហ៊ុន Huawei ដែល​បាន វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ ចាប់តាំងពី​ឆ្នាំ ១៩៩៩ មក ដែល​បានផ្តល់​ការងារ​ដល់​ប្រជាជន​កម្ពុជា និង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​។

​លោក Yuya Yao បានបញ្ជាក់​ផងដែរ​ថា​៖« ក្រុមហ៊ុន Huawei នឹង​បន្ត​វិនិយោគ​បន្ថែម មិន​ត្រឹមតែ​ក្នុង​វិស័យ​ទូរគមនាគមន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ពង្រីក​សកម្មភាព​ធុរកិច្ច​ផ្សេងទៀត ក្នុង​វិស័យ​ឌីជីថល​ផងដែរ​»​។​

​លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ថ្លែងថា គោលបំណង នៃ​កិច្ចពិភាក្សា​គឺ​ដើម្បី​ពិភាក្សា​ពី​វឌ្ឍនភាព​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មក និង​ការងារ​ត្រូវអនុវត្ត​បន្ត ជាពិសេស​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនា​ន់ទី​៥ (5G)​។​

​លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន​ក្រុមហ៊ុន​អំពី​ការងារ​អាទិភាព​របស់​ក្រសួង​ក្នុងការ​បង្កើត​បរិស្ថាន​សម្រាប់​ការរីកលូតលាស់​វិស័យ​ឌីជីថល និង​ស្នើឱ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​ផ្តល់​ការគាំទ្រ​តាមរយៈ​ជំនាញ និង​បទពិសោធន៍​របស់ខ្លួន​លើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT) ដើម្បី​បណ្តុះបណ្តាល​កសាង​សមត្ថភាព​មន្ត្រីរាជការ​ក្រសួង និង​និស្សិត ព្រមទាំង​ការប្រើប្រាស់​អ៊ីនធឺណិត និង​បច្ចេកវិទ្យា​បាន​ទូលំទូលាយ​ក្នុងចំណោម​ប្រជាពលរដ្ឋ​ទូទៅ​។​

លោកនាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huawei បាន​ទទួលយក​សំណើ​នានា​របស់ ឯកឧត្តម​រដ្ឋមន្ត្រី និង សន្យា​សហការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមមន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ក្រសួង​លើ​គម្រោង​នានា ដែល​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​សំខាន់ៗ​របស់​កម្ពុជា​៕ ដោយ ៖ សម្ផស្ស

spot_img
×