Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​- កម្ពុជា ស៊ើបអង្កេត​ការជួញដូរ​សត្វព្រៃ និង​ការដឹកជញ្ជូន​ភ្លក់ ដំរី នៅ​ទ្វីបអាហ្វ្រិក ឆ្លងកាត់​កម្ពុជា​

spot_img

​ភ្នំពេញ​៖ សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា កំពុង​សហប្រតិបត្តិកា​រ នៅក្នុង​ការការពារ​ប​រិ​ស្ថាន ដើម្បី​ស៊ើបអង្កេត​ការជួញដូរ​សត្វព្រៃ ដែល​រួមមាន​ការដឹកជញ្ជូន​ភ្លក់​ដ៏​ច្រើន​នៃ​ដំរី ដែល​កំពុង​ជិត​ផុត​ពូជ ហើយ​ដែល​ត្រូវបាន​សម្លាប់​ដោយ​ជនល្មើស នៅ​ទ្វីបអាហ្វ្រិក ហើយ​ត្រូវបាន​ដឹក​ឆ្លងកាត់​ប្រទេស​កម្ពុជា​។

​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បានប្រកាស​ព័ត៌មាន​ថា “​នៅ​ខែមេសា យើង​ទាញ​ការចាប់អារម្មណ៍​លើ​សហប្រតិបត្តិការ​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា នៅក្នុង​ការការពារ​ប​រិ​ស្ថាន​។ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កំពុងធ្វើការ​ជាមួយ​ប្រទេស​នានា​នៅ​ទូទាំង​សាក​លោក ដោយ​រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ ដើម្បី​បញ្ចប់​ការជួញដូរ​សត្វព្រៃ​”​។​

នៅ​កម្ពុជា ក្រសួង​សន្តិសុខ​មាតុភូមិ និង​ផ្នែក​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ​របស់​សហរដ្ឋ​អាមេរិក ដោយ​សហការ​ជាមួយនឹង​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ និង​សមាគម​អភិរក្ស​សត្វព្រៃ ធ្វើការ​ជាមួយ​អាជ្ញាធរ ដើម្បី​ស៊ើបអង្កេត​ការជួញដូរ​សត្វព្រៃ ដែល​រួមមាន​ការដឹកជញ្ជូន​ភ្លក់​ដ៏​ច្រើន​នៃ​ដំរី ដែល​កំពុង​ជិត​ផុត​ពូជ ហើយ​ដែល​ត្រូវបាន​សម្លាប់​ដោយ​ជនល្មើស នៅ​ទ្វីបអាហ្វ្រិក ហើយ​ត្រូវបាន​ដឹក​ឆ្លងកាត់​ប្រទេស​កម្ពុជា​។ រូបនេះ​បង្ហាញ​ភ្លក់​ដំរី ដែល​ត្រូវ​ចាប់បាន ដោយមាន​ជំនួយ​ពី​ស្ថាប័ន​របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​។ យើង​អាច​រួមគ្នា​ការពារ​សត្វ​ដំរី​ដែល​ជិត​ផុត​ពូជ​។ សូមកុំ​ទិញ​របស់​ដែល​ធ្វើ​ពី​ភ្លក់​ដំរី​៕ ដោយ​៖​កូ​ឡាប​

spot_img
×