Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹក​អាល់កុល និង​ផលិតផល​លាង​សម្អាត​ដៃ មួយចំនួន គ្មាន​គុណភាព​សម្លាប់​មេរោគ​និង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់

spot_img

​ភ្នំពេញ​៖ ស្ថិតនៅក្នុង​ស្ថានភាព​ដែល​ប្រទេសជាតិ ក៏ដូចជា​ពិភពលោក​ទាំងមូល​កំពុង​ទទួល​នូវ​ការទន្ទ្រាន និង​រាតត្បាត​ជា​លក្ខណៈ​សកល​នូវ​មេរោគ​ដ៏​កាច​សាហាវ​កូ​វីដ ១៩ (Covid-19) ការប្រើប្រាស់​ផលិតផល​ទឹក​អាល់កុល ក៏ដូចជា​ផលិតផល​លាង​សម្អាត​ដៃ និង​ផលិតផល​ផ្សេងៗ គឺជា​វិធានការ​មួយ​ក្នុងចំណោម​វិធានការ​ដ៏​ចាំបាច់​មួយចំនួន ដើម្បី​បង្ការ និង​ទប់ស្កាត់​នូវ​ការឆ្លង និង​រាតត្បាត​នៃ​មេរោគ​កូ​វីដ ១៩ (Covid-19) នេះ ។​

​តាម​ការសង្កេត​ពិនិត្យ​លើ​ទីផ្សារ​បច្ចុប្បន្ន​ឃើញថា​មានការ​ផ្សព្វផ្សាយ​លក់​និង​កំពុង​ចរាចរ​លក់​ផលិតផល អាល់កុល និង​ផលិតផល​លាង​សម្អាត​ដៃ​និង​ផលិតផល​ផ្សេងទៀត​សម្រាប់​ការពារ​និង​ទប់ស្កាត់​នូវ​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ដោយ​ពុំមាន​ការត្រួតពិនិត្យ​គុណភាព​និង​គ្មាន​ការចុះបញ្ជី​ផលិតផល​ច្បាស់លាស់​។

​ម្យ៉ាងវិញទៀត​នាពេល​ថ្មីៗ​នេះ ក្រសួង​ឧស្សាហកម្ម​ក៏បាន​ធ្វើតេស្ត​លើ​ផលិតផល​មួយចំនួន (​ពុំមាន​បញ្ជាក់​លក្ខណៈ​គុណភាព​និង​ការចុះបញ្ជី​ផលិតផល​ត្រឹម ត្រូវ​) កំពុង​ចរាចរ​លើ​ទីផ្សារ​នោះ ជា​លទ្ធផល​បង្ហាញ​ឲ្យ​ឃើញថា​ផលិតផល​ទឹក​អាល់កុល​និង​ផលិតផល​លាង​សម្អាត​ដៃ​មួយចំនួន​មាន​បរិមាណ​អេតាណុល (​អាល់កុល​) ក្នុង​កម្រិត​មួយ​ដែល​មិនអាច​សម្លាប់​មេរោគ​បានឡើយ ហើយ​ផលិតផល​មួយចំនួនទៀត មាន​បរិមាណ​អេតាណុល ក្នុង​កម្រិត​មួយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​និង​សុវត្ថិភាព​ផង​។​

​ដើម្បី​ជៀ​វាង​នូវ​ការខាតបង់​ថវិកា​និង​ប៉ះពាល់​ដល់​សុខភាព ក៏ដូចជា​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់​គ្រប់​ប្រភេទ ជាពិសេស​ដើម្បី​ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ ដែល​កំពុង​រីក​រាលដាល​នៅ​កម្ពុជា ក្រសួង​ឧស្សាហកម្ម​សូម​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូមមេត្តា​យកចិត្តទុកដាក់​និង​ពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ​មុនពេល​ធ្វើ​ការទិញ​នូវ​ផលិតផល​ដូចដែល​បាន​ជម្រាប​ខាងលើ​យកមកប្រើ​ប្រាស់​។​

ក្រសួង​ឧស្សាហកម្ម​សូម​ធ្វើការ​រំលឹក​និង​ណែនាំ​បន្ថែមទៀតថា ផលិតផល​កំពុង​ចរាចរ​មួយចំនួន​ដែល​មិនមាន​គុណភាព​គ្រប់គ្រាន់​និង​មិនមាន​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​គឺមាន​ប​ង្ហា​ញ​នៅក្នុង​រូបភាព​នេះ​ស្រាប់​៕ ដោយ​៖​កូ​ឡាប​

​យោងតាម​សេចក្តីណែនាំ​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លិខិត​លេខ ៨៥៣ ចុះ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០ បានឱ្យដឹងថា​៖​

spot_img
×