Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ មាន​ហ្វេ​ស​ប៊ុ​ក​តែមួយគត់ , មាន​ជន​អគតិ​មួយចំនួន​បាន​ប្រឌិត​នូវ​ព័ត៌មាន លួច​បង្កើត Profile និង Page មិន​ពិតជា​ច្រើន​ក្នុង facebook ដាក់ឈ្មោះ សម្តេច​តេ​ជោ​

spot_img

ភ្នំពេញ​៖ មាន​ជន​អគតិ​មួយចំនួន​បាន​ប្រឌិត​នូវ​ព័ត៌មាន​មិន​ពិតជា​ច្រើន​ដើម្បី​បំពុល​សង្គមជាតិ​។ ទន្ទឹមនឹងនោះ ក៏មាន​ជន​អគតិ​មួយចំនួន​បាន​លួច​បង្កើត Profile និង Page មិន​ពិតជា​ច្រើន​ក្នុង facebook ដាក់ឈ្មោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ចេតនា​មិនល្អ​ដោយបាន​បង្ហោះ​សារ និង​ព័ត៌មាន​បោកប្រាស់​បំភ័ន្ត​ភ្នែក​សាធារណជន​ជាច្រើន​។​

​បើតាម​ការផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister កាលពី​យប់​ថ្ងៃទី​១៥​ខែមេសា ថា ​យើង​ចូលរួម​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​។ Profile និង Page ផ្លូវការ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺមាន​តែមួយគត់​។​

​ក្នុងពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ក៏មាន​ជន​អគតិ​មួយចំនួន​បាន​ប្រឌិត​នូវ​ព័ត៌មាន​មិន​ពិតជា​ច្រើន​ដើម្បី​បំពុល​សង្គមជាតិ​។ ទន្ទឹមនឹងនោះ ក៏មាន​ជន​អគតិ​មួយចំនួន​បាន​លួច​បង្កើត Profile និង Page មិន​ពិតជា​ច្រើន​ក្នុង facebook ដាក់ឈ្មោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ចេតនា​មិនល្អ​ដោយបាន​បង្ហោះ​សារ និង​ព័ត៌មាន​បោកប្រាស់​បំភ័ន្ត​ភ្នែក​សាធារណជន​ជាច្រើន​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន Profile និង Page ផ្លូវការ​តែមួយគត់ ក្នុង Facebook ដែលមាន​សញ្ញា​គូស​ធិ​ក (tick) ពណ៌​ខៀវ ដែល​បញ្ជាក់ថា​ពិត (Verified) ពី​ក្រុមហ៊ុន facebook [ https://www.facebook.com/hunsencambodia/ ] ។ ក្រៅពីនោះ​គឺ​សុទ្ធតែជា Profile និង Page ក្លែងក្លាយ​ទាំងអស់​។​

​សូម​បងប្អូន​ជនរួមជាតិ​ប្រើប្រាស់​បណ្តាញ​សង្គម facebook មានការ​ទទួលខុសត្រូវ​នឹង​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​កត់សម្គាល់ Profile/Page ពិត និង Profile/Page ក្លែងក្លាយ​ដែល​ដាក់ឈ្មោះ សម្តេច​តេ​ជោ ហ៊ុន សែន កំពុង​បង្ហោះ​សារ និង​ព័ត៌មាន​មិន​ពិត​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រមុខ​ដឹកនាំ​។​

​សូម​ក្រសួង​ជំនាញ​ស្រាវជ្រាវ​ពិនិត្យ​និង​បិទ Profile/Page ក្លែងក្លាយ​ទាំងនោះ​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​បន្ត​ផ្សព្វផ្សាយ​សារ និង​ព័ត៌មាន​បោក​បញ្ឆោត បំពុល​បរិ​កាស​សង្គម​ជា​បន្តទៀត​៕ ​ដោយ​៖​កូ​ឡាប​

https://www.facebook.com/hunsencambodia/

spot_img
×