Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​៤​នាក់​កើត​ជម្លោះ ចាក់​គ្នា ស្លាប់​ថៅកែ​ហាង​នំ​ម្នាក់

spot_img

​ព្រះសីហនុ ៖ ករណី​ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​៤​នាក់​រងរបួស ដែល​សមត្ថកិច្ច​ដាក់​ការសង្ស័យ​ជំហាន​ដំបូង​ថា អាចជា​ជម្លោះ​ហឹ​ង្សា​ចាក់​សម្លាប់​គ្នា កាលពី​ម៉ោងជាង​១០​ព្រឹក​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០ នៅ​អគារ​មួយកន្លែង​តាមផ្លូវ ចុះ​ពី​កែង​មហោស្រព​ចាស់ (​ជិត​ម្តុំ​ភ្នំ​ខៀវ​) ក្នុង​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ រហូតមក​ដល់ពេលរ​សៀ​ល​ថ្ងៃ​ដដែល​នេះ មាន​ជនរងគ្រោះ​ម្នាក់​បាន​ស្លាប់​ហើយ​និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់ កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ហើយ​នោះ​ឈ្មោះ​ឈូ ហ័​រ​សាំង ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មុខរបរ​ថៅកែ​ហាង​នំ​ស្នាក់នៅ​កន្លែងកើតហេតុ ។ ចំណែក​អ្នករងរបួស​កំពុង​ព្យាបាល​រួមមាន​៖

១-​ឈ្មោះ ចាង ឃុន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ បុគ្គលិក​ហាង​នំ ស្នាក់នៅ​កន្លែងកើតហេតុ ។​

២-​ឈ្មោះ លាំង ជិន​ឆាវ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង​នំ ស្នាក់នៅ​កន្លែងកើតហេតុ ។​

៣-​ឈ្មោះ លី ជៀន​យាន ភេទ​ស្រី អាយុ​៣០​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ ។​
សមត្ថកិច្ច​នៅ​មិនទាន់មាន​របាយការណ៍​ពី​ដើម​ហេតុថា​យ៉ាងណា​នៅឡើយ ដោយ​បញ្ជាក់ថា​កម្លាំង​ជំនាញ​កំពុង​ស្រាវ​ស្រាវ​បន្ត​៕​

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×