Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ​ផ្អាក​ពិធីបុណ្យ​ចូលឆ្នាំថ្មី តែ​ក្រុម​ក្មេង​អាណាធិបតេយ្យ​ផ្គើន​នឹង​បទបញ្ជា លេង​ជះ​ទឹក បាត​ម្សៅ នៅ​ចំណុច​ខាងលិច​ភូមិ​តាំង​ស្រឹង ផ្លូវ​៤៤

spot_img

​កំពង់ស្ពឺ ៖ ទទួលបាន​ព័ត៌មាន​ពីរ​ប្រជាពលរដ្ឋ​ថា​មាន​ក្មេង​មួយក្រុម​ធ្វើ​សកម្មភាព​លេង​ជះ​ទឹក បាត​ម្សៅ​កាលពី​វេលា​ម៉ោង​១៥​និង​៥០​នាទី​នៅ​ចំណុច ខាងលិច​ភូមិ​តាំង​ស្រឹង​តាមផ្លូវ​ជាតិ​លេខ​៤៤​ចន្លោះ​គីឡូម៉ែត្រ​៤២_៤៣ ក្នុងភូមិ​តាំង​ស្រឹង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។​

​លោក​វរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាល​ស្រុក​ឱ​រ៉ា​ល់ ដោយបាន​ការឯកភាព​បញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ដឹកនាំ​កម្លាំង​ចុះទៅ​កាន់​គោលដៅ​ខាងលើ ជាក់ស្តែង​ក្រុម​ក្មេង​អាណាធិបតេយ្យ​ទាំង​នោះបាន​រត់គេច​ចោល​ម៉ូតូ​និង​ដប​ម្សៅ ធុង​ទឹក ជាដើម​។​

​នៅ​ទីតាំង​ខាងលើ​បន្សល់ទុក​ម៉ូតូ​ចំនួន​៨​គ្រឿង (១)​ម៉ូតូ​ម៉ាក​C125​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​កំពង់ស្ពឺ 1L.4359 សេរី 2018 (២)​ម៉ូតូ​ម៉ាក​C125​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​កំពង់ស្ពឺ 1H.5323​សេរី​2016 (៣)​ម៉ូតូ​ម៉ាក​C125​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​កំពង់ស្ពឺ 1H.4541 សេរី​2016 (៤)​ម៉ូតូ​ម៉ាក​C125​ពណ៌​ក្រហម​(​បិត​ស្កុ​ត​ពណ៌​ខ្មៅ​)​ពាក់​ផ្លាកលេខ​កំពង់ស្ពឺ 1H.0706 សេរី​2013 (៥)​ម៉ូតូ​ម៉ាក​C125​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ​1CQ.5766 សេរី​2014 (៦)​ម៉ូតូ​ម៉ាក​C125​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ​1BS.3221 សេរី​2011 (៧)​ម៉ូតូ​ម៉ាក​C125​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​កណ្ដាល​1M.7862​សេរី​2011 (៨)​ម៉ូតូ​ម៉ាក​C125​ពណ៌​ខ្មៅ​(​បិត​ស្កុ​ត​ពណ៌​ស​)​គ្មាន​ផ្លាកលេខ សេរី​2014 ។​

​បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល​ស្រុក​ឱ​រ៉ា​ល់​បាន​ដឹកជញ្ជូន​ម៉ូតូ​ទាំង ៨​គ្រឿង​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ស្នើសុំ​យោបល់​ដឹកនាំ​នីតិវិធី​បន្ដ​។​

​បើតាម​ស្នងការ​ខេត្ត ជាការ​សំណូមពរ ដល់​អាណាព្យាបាល​មេ​ត្ដា​ជួយ​ណែនាំ​អប់រំ​ប្រដៅ​កូនចៅ កុំ​ឲ្យ​ធ្វើ​ទង្វើ​ឬ​សកម្មភាព​ណាមួយ​ដែល​បង្ក​ភាពចលាចល​ប៉ះពាល់​ដល់​សង្គម ពិសេស​មហាជន ប្រជាពលរដ្ឋ​មិនអាច​ទទួលយកបាន ….​។​

​ក្នុង​សន្និសីទ​នៅ​វិមាន​សន្តិភាព​នា​ព្រឹក​ថ្ងៃទី​៧ ខែមេសា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានប្រកាស ផ្អាក​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ហើយ​មន្ត្រីរាជការ ក្រុមហ៊ុន​ឯកជន រោងចក្រ​សហ​គ្រា និង​ធនាគារ គឺ​ធ្វើការ​ធម្មតា​នៅ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ នា​ថ្ងៃទី​១៣-១៤-១៥ និង​១៦ ខែមេសា​ខាងមុខនេះ​។ ប៉ុន្តែ​ការទទួល​ទេវតា នៅតាម​ផ្ទះ​ធ្វើឡើង​ជាធម្មតា​។ ដោយឡែក​រដ្ឋ​នឹង​សង​វិញ​នូវ​ថ្ងៃ​ឈប់សម្រាក​ចំនួន​៥​ថ្ងៃ នៅពេលដែល​ជំងឺ​កូ​វីដ​១៩​លែងមាន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន អះអាង​ទៀតថា កន្លែង​ដែលមាន​សុវត្ថិភាព​បំផុត​នាពេលនេះ​គឺ​កន្លែងធ្វើការ​ងារ​ដូចជា​តាម​រោងចក្រ តាម​ស្ថាប័នរដ្ឋ​ជាដើម​។ បើ​បើក​ឲ្យ​មានការ​ដើរលេង​កម្សាន្ត​នៅក្នុង​ឱកាស​ចូលឆ្នាំ នោះ​ក្រោយ​ចូលឆ្នាំ​ខ្មែរ​អាច​នឹងមាន​ហានិភ័យ​ខ្ពស់បំផុត​។ សម្តេច​ហ៊ុន សែន ក្នុងនាម​ប្រមុខ​រដ្ឋាភិបាល បាន​អំពាវនាវ​ឲ្យ​មានការ​កត់​បន្ថយ​ការធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត ឬ​តំបន់​កម្សាន្ត​នានា​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ខាងមុខនេះ ក្នុង​គោលដៅ​កាត់បន្ថយ​ការចម្លង​មេរោគ​។​

​នេះ​គឺជា​វិធានការ​មួយ​ក្នុងចំណោម​វិធានការ​ផ្សេងៗ​ទៀត ដែល​រដ្ឋាភិបាល​បានដាក់​ចេញ ដើម្បី​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​១៩ ដែល​កំពុងតែ​រីក​រាលដាល​នៅក្នុង​ពិភពលោក ក៏ដូចជា​ប្រទេស​កម្ពុជា ៕

​ដោយ​៖​កូ​ឡាប​

spot_img
×