Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន ទម្លាយ​មូលហេតុ​ដែល​ជប៉ុន​ពុំ​បាញ់​ទម្លាក់​កាំជ្រួច​របស់​កូរ៉េខាងជើង​

spot_img

​ក្រុង​ព្យុងយ៉ាង​បាន​បាញ់​កាំជ្រួច​សាកល្បង​២​លើក​ឆ្លងកាត់​តំបន់​ប៉ែក​ខាងជើង​ជប៉ុន ។ ក្នុងនោះ​មាន​១​លើក​ជា​កាំជ្រួច​រយៈ​ចម្ងាយ (ICBM) Hwasong-14​។ ការសាកល្បង​ទាំង​២​លើក​នេះ គឺ​១​លើក​ត្រូវបាន​ចាត់ទុកថា ហោះ​ដល់​ដែន​គោក​អាមេរិក ហើយ​១​លើក​ទៀត បញ្ជាក់ថា អាច​វាយប្រហារ​មូលដ្ឋាន​យោធា​អា​រិ​ក​លើដី​កោះ Guam ។​

​ការសាកល្បង​ទាំង​២​លើក​នេះ សុទ្ធសឹង​ឆ្លងកាត់​ជប៉ុន​តែ​ប្រទេស​នេះ ពុំបាន​ធ្វើការ​វាយ​ស្កាត់​ឡើយ ។ ទើបតែ​ថ្មីៗ​នេះ​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន Itsunori Onodera ពោលថា ៖ កាំជ្រួច​កូរ៉េខាងជើង​ពុំ​គំរាមកំហែង​បូរណភាព​ដែនដី​ជប៉ុន​ទេ ។​

Japan’s Defence Minister Itsunori Onodera attends a news conference at Defence Ministry in Tokyo, Japan August 8, 2017. REUTERS/Issei Kato

​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន Itsunori Onodera

​លោក​ពោល​បន្តថា ៖ “​ករណី​បាញ់​បង្ហោះ​កាំជ្រួច​របស់​កូរ៉េខាងជើង បាន​ហោះ​កាត់​ជប៉ុន​នៅ​រយៈកម្ពស់​ដ៏​ខ្ព​ស់ដ ហើយ​គ្មាន​សញ្ញា​ថា កាំជ្រួច​នេះ នឹង​ធ្លាក់ចុះ​ទឹកដី​របស់​យើងខ្ញុំ​ទេ ហេតុនេះ​យើង​ពុំបាន​ប្រតិបត្តិការ​តប​ឡើយ​” ។​

​លោក​នៅ​បង្ហើប​ប្រាប់​បន្តថា ៖ កងទ័ព​ជប៉ុន​នឹង​ពុំ​ស្វែងរក​វិធី​វាយ​ស្កាត់​កាំជ្រួច​កូរ៉េខាងជើង នា​ថ្ងៃ​អនាគត​ឡើយ ។ ព្រោះថា ការ​វាយ​ស្កាត់​កាំជ្រួច​អន្តរទ្វីប​មួយ​របស់​ប្រទេស​ដូចជា​កូរ៉េខាងជើង​នេះ ត្រូវបាន​ចាត់ទុកជា​ប្រតិបត្តិការ​យោធា ។ លើកលែងតែ​កូរ៉េខាងជើង មានបំណង​វាយលុក ពុំនោះសោត​យើងខ្ញុំ​នឹង​ពិបាក​ក្នុងការ “​ចាត់ការ​”​ណាស់ ។​

​ប៉ុន្តែ​អ្នកវិភាគ​វិញ​លើកឡើងថា ៖ “​ជប៉ុន​ពុំ​បាញ់​ទម្លាក់​កាំជ្រួច​របស់​កូរ៉េខាងជើង ដោយសារតែ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​ប្រទេស​នេះ​ពុំមាន​សមត្ថភាព​គ្រប់គ្រង​ប៉ុណ្ណោះ​”៕​

spot_img
×