Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ អាចមាន​អ្នកធ្វើដំណើរ​ច្រើន​តាម​ដងផ្លូវ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​អ្នកបើករថយន្ត​តាក់ស៊ី និង​រថយន្ត​ដឹកទំនិញ​ធំៗ សូម​បើកបរ​ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​គោរព​ច្បាប់​ចរាចរណ៍​

spot_img

​ភ្នំពេញ​៖ បើតាម​ការផ្សព្វផ្សាយ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister នៅ​ថ្ងៃទី​១៦​ខែមេសា​ឆ្នាំ​២០២០​នេះ​ថា សូម​បងប្អូន​ប្រជាពលរដ្ឋ បើកបរ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ទាំង​សុវត្ថិភាព​ចរាចរណ៍ និង​សុវត្ថិភាព​សុខភាព​ផ្ទាល់ខ្លួន​។​

​ដោយសារ​ថ្ងៃនេះ អាចមាន​អ្នកធ្វើដំណើរ​ច្រើន​តាម​ដងផ្លូវ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​អ្នកបើករថយន្ត​តាក់ស៊ី និង​រថយន្ត​ដឹកទំនិញ​ធំៗ សូម​បើកបរ​ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា​។​

​ទន្ទឹមនឹង​នេះដែរ សូម​បងប្អូន​ប្រជា​ពល​ដ្ឋ និង​កូនក្មួយ​កម្មករ​កម្មការិនី យកចិត្តទុកដាក់ ចេះ​ការពារ​សុខភាព​ផ្ទាល់ខ្លួន កុំ​ឲ្យ​ឆ្លង​រោគ​កូ​វីដ​-១៩ ដោយ​ពាក់​ម៉ាស និង​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ ជាមួយ​ទឹក​អាល់កុល ឬ​ជែ​ល​កម្ចាត់​មេរោគ ជាពិសេស​ក្នុងពេល​ជិះ​រថយន្ត ជាមួយ​អ្នកធ្វើដំណើរ​ច្រើន​នាក់​ជុំគ្នា ក្នុង​រថយន្តឈ្នួល​តែមួយ​។​

​សម្តេច​តេ​ជោ សូម​អរគុណ​សារជាថ្មី ដល់​បងប្អូន​ជនរួមជាតិ ដែល​បាន​យោគយល់ ដល់​កា​ដាក់​បម្រាម មិន​ឲ្យ​ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​បណ្តោះអាសន្ន រយៈពេល​ខ្លី​កន្លងទៅនេះ ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វី​ឌ -១៩ នៅក្នុង​ប្រទេសជាតិ​យើង​។​

​ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ២០២០ នេះ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ដែល​កំពុង​ឈរជើង នៅតាម​ព្រំដែន​មាន​សុខ​ភាពល្អ ព្រមទាំង​ពរ​៥​ប្រការ​គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ និង​បដិភាណៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​ដោយ​៖​កូ​ឡាប​

spot_img
×