Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​កំពុង​ស៊ើបអង្កេត​ថា ​តើ​វីរុស​កូ​រ៉ូ​ណា​ចេញពី​មន្ទីរពិសោធន៍​របស់​ចិន​ឬ​យ៉ាងណា​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​របស់លោក​កំពុង​ព្យាយាម​ធ្វើការ​កំណត់ថា តើ​វីរុស​កូ​រ៉ូ​ណា​ចេញពី​មន្ទីរពិសោធន៍​ក្នុង​ទីក្រុង​វូ​ហាន​ឬ​យ៉ាងណា ចំណែក​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច លោក Mike Pompeo បាន​និយាយថា ទីក្រុង​ប៉េកាំង​ត្រូវតែមាន​ភាពស្មោះត្រង់​នូវ​អ្វីដែល​ពួកគេ​បានដឹង​។​

​ប្រភព​នៃ​វីរុស​កូ​រ៉ូ​ណ​នៅតែ​ស្ថិតក្នុង​ភាពអាថ៌កំបាំង​នៅឡើយ​។ ឧ​ត្ត​ម​សេនីយ៍​អា​មេ​រិច Mark Milley ប្រធាន​សេនាធិការ​ចម្រុះ បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អា​មេ​រិច​បាន​បញ្ជាក់ថា វីរុស​នោះ​ទំនងជា​កើតឡើង​ដោយ​ធម្មជាតិ ដែល​ផ្ទុយ​ពី​ការ​លើកឡើងថា វា​ត្រូវបាន​បង្កើតឡើង​នៅក្នុង​មន្ទីរពិសោធន៍​របស់​ចិន ប៉ុន្តែ​មិនមាន​វិធី​ជាក់លាក់​ណាមួយ​ឡើយ​។​

​ចំណែក​សារពត៌មាន Fox News បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​ថា វីរុស​ដែលមាន​ប្រភពពី​មន្ទីរពិសោធន៍​វូ​ហាន មិនមែនជា​អាវុធ​ជីវសាស្ត្រ​នោះទេ ប៉ុន្តែ​វា​គឺជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​របស់​ចិន ក្នុងការ​បង្ហាញថា ការប្រឹងប្រែង​របស់​ចិន ក្នុងការ​កំណត់​អត្តសញ្ញាណ និង​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​គឺ​ស្មើ ឬ​ប្រសើរ​ជាង​សមត្ថភាព​របស់​អា​មេ​រិច​។​

​សេចក្តីរាយការណ៍​នេះ និង​ការរាយការណ៍​ផ្សេង បាន​លើកឡើងថា មន្ទីរពិសោធន៍​វូ​ហាន កន្លែង​ដែលមាន​ការពិសោធន៍​វីរុស និង​មាន​ស្តង់ដារ​សុវត្ថិភាព​ធូររលុង បានធ្វើ​ឲ្យ​មានការ​ឆ្លង​វីរុស​ទៅកាន់​ជនណាម្នាក់ និង​បាន​លេច​ឆ្លង​ទៅកាន់​ផ្សារ​ក្បែរ​នោះ ទើប​ធ្វើ​ឲ្យ​មានការ​ផ្ទុះ​វីរុស​ឡើង​។​

​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង Fox News លោក Mike Pompeo បាន​ថ្លែងថា “​ពួកយើង​ដឹងថា វីរុស​នេះ​មាន​ដើមកំណើត​ចេញពី​ទីក្រុង​វូ​ហាន ហើយ​វិទ្យាស្ថាន​សិក្សា​ពី​វិ​រុស​ស្ថិត​នៅតែ​ចំងាយ​ប៉ុន្មាន​ម៉ា​យ៍​ប៉ុណ្ណោះ​ពី​ផ្សារ​សើម​”​។​

​លោក​ថ្លែងថា “​ពួកយើង​ត្រូវការ​ឲ្យ​រដ្ឋាភិបាល​ចិន​បើកចំហរ និង​ជួយ​ពន្យល់​ឲ្យ​ពិតប្រាកដ​ថា​តើ​វីរុស​នោះ​ផ្ទុះ​ឡើយ​ដោយ​របៀប​ណា​”​។​

“​រដ្ឋាភិបាល​ចិន​ត្រូវតែមាន​ភាពស្មោះត្រង់​”​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ផ្ទុះឡើង​កាលពី​ចុងឆ្នាំ ២០១៩ ហើយ​រហូតមក​ដល់ពេលនេះ វា​បាន​ឆក់យក​ជីវិត​មនុស្ស​ជិត ១៤០.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ២.០០០.០០០​ទូទាំង​ពិភពលោក​។​

​អា​មេ​រិច​មាន​អ្នក​ឆ្លង និង​ស្លាប់​ច្រើនជាងគេ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×