Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ស្រែក​ក្តែ​ងៗ​ឲ្យ​ប៉ូលិស​ឆែក​កាមេរ៉ា ទីបំផុត គូសង្សារ​ជា​ចោរឆក់​ខ្សែក បាន​សារភាព ខណៈ​អ្នក Comment ជា​អ្នក​ស្គាល់​បាន​លាន់មាត់​ថា​ល្បី​ហើយ

spot_img

​ភ្នំពេញ​៖ គូសង្សារ​វ័យក្មេង​មួយគូ ដែល​ត្រូវបាន​ចោទប្រកាន់ថា​ជា​ចោរឆក់​ខ្សែក ដែលជា​អ្នក​ចាំ​បិទគូទ ត្រូវបាន​ជនរងគ្រោះ​ស្រែក​ឆោឡោ​លេចឮ ដល់​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​ខណ្ឌទួលគោក ប្រដេញ​ឃាត់ខ្លួន​នៅត្រង់ចំណុច​មុខ​សាលា​ឥន្ទ្រ​ទេវី កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០ ។​

​នៅក្នុង​វីដេអូ គេ​បានឮ​ជនរងគ្រោះ និយាយ​តតាំង​ជាមួយ​បុរស ដែល​ចោទ​ជា​ចោរ នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា បុរស​នេះ គឺ​ពិតជា​បាន​ឆក់​ខ្សែក​គាត់​ពិតប្រាកដ​មែន ដោយបាន​ដាច់ ខណៈ​បុរស​រង​ការ​ចោទ​បានប្រកែក​ខ្លាំងៗ​ទៅវិញ​ថា មិនបាន​ឆក់​ទេ ហើយ​ជិះ​ម៉ូតូ​រត់គេចខ្លួន​នេះ គឺ​ដោយសារតែ​មានការ​ស្រែក​ចោទឡើង​ថា ខ្លួន​និង​សង្សារ​ជា​ចោរ និង​ក៏​ហ៊ាន​អះអាង​ឲ្យ​សមត្ថកិច្ច​ឆែក មើល​កាមេរ៉ា​ទៀតផង ។​

​ទោះយ៉ាងណា ក្រោយ​ករណីនេះ​កើតឡើង សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​គូសង្សារ​នេះ ទៅកាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​​ទឹកល្អក់ទី១ ដើម្បី​សាកសួរ​ចម្លើយ ឈានទៅ​ចាប់​បក្ខពួក​របស់​ពួកគេ​ជា​បន្តទៀត ។​

​យ៉ាងណាមិញ ក្រឡេក​មក​មើល Comment ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដែលជា​អ្នក​ស្គាល់ ពិសេស​ស្រីៗ​បាន​លាន់មាត់​ថា “​ល្បី​ហើយ​! នៅក្បែរ​ផ្ទះ​, ជា​កូន​អ្នកគ្រាន់បើ តែ​មិន​កែ​ចរិត​ទេ ធ្លាប់​ចូល​គុក​មិនតិច ៣ ដង​” ។ ទន្ទឹម​នោះ​ផងដែរ ក៏មាន​អ្នកខ្លះ​បាន​លើកឡើងថា “​ធម្មតា​ចោរ​មុខមាត់​ស្រស់ស្អាត ពុំ​សូវ​មាន​អ្នក​ជឿ​ទេ ឥឡូវ​ឃើញច្បាស់​នឹង​ភ្នែក​ហើយ តិច​ចោទថា​ប៉ូលិស​ធ្វើ​ស៊ី​ទៀត​ចុះ​!!” ។​

​ទាក់ទង​នឹង​ករណី​ខាងលើនេះ CEN ក៏​ពុំទាន់​ទទួលបាន​ព័ត៌មាន​ថា តើ​នារី​ជា​សង្សារ អាច​នឹង​ជាប់​ព័ន្ធ​នឹង​បទល្មើស​នេះដែរ ឬ យ៉ាងណា​នោះទេ ៕ ដោយ​៖ លឹម ហុង​



spot_img
×