Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ UN​និយាយថា មានតែ​វ៉ាក់សាំង COVID-19 ប៉ុណ្ណោះ​ទើប​អាច​សង្គ្រោះ និង​ធ្វើ​ឲ្យ​ពិភពលោក​ត្រឡប់​ទៅរក​ភាព​ធម្មតា​វិញ​បាន​

spot_img

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា មានតែ​វ៉ាក់សាំង COVID-19 ប៉ុណ្ណោះ​ដែល​អាចធ្វើ​ឲ្យ​ពិភពលោក​វិលត្រឡប់​ទៅរក​ភាព​ធម្មតា​វិញ​។​

​លោក​ថ្លែងថា “​វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធិភាព និង​សុវត្ថិភាព គឺជា​ឧបករណ៍​តែមួយគត់​ដែល​អាចធ្វើ​ឲ្យ​ពិភពលោក​ត្រឡប់​ទៅរក​ភាព​ធម្មតា​វិញ និង​ជួយសង្គ្រោះ​ជីវិត​មនុស្ស​រាប់លាន​នាក់ និង​លុយ​រាប់លាន​លាន​ដុល្លា​”​។​

​លោក​បាន​អំពាវនាវ​ឲ្យ​មានការ​អភិវឌ្ឍន៍​វ៉ាក់សាំង​ឲ្យ​បាន​លឿន និង​ឲ្យ​មានការ​ប្រើប្រាស់​សម្រាប់​ម​នុស្ស​ទាំងអស់ និង​ត្រូវមាន​ផលប្រយោជន៍​ជាស​កល និង​ធ្វើ​ឲ្យ​យើង​អាច​គ្រប់គ្រង​ការ​រាតត្បាត​បាន​។​

​លោក​និយាយទៀតថា ការអំពាវនាវ​របស់​លោក​កាលពី​ថ្ងៃទី ២៥ ខែមីនា ដើម្បី​ឲ្យ​មាន​ការបរិច្ចាក​ទឹកប្រាក់ ២​ពាន់​លាន​ដុល្លា សម្រាប់​ការឆ្លើយតប​របស់​អង្គការសហប្រជាជាតិ​ទៅនឹង​ការ​រាតត្បាត រហូតមកដល់​ពេលនេះ ទទួលបាន​ការបរិច្ចាក​ប្រហែល ២០​ភាគរយ​ហើយ​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ផ្ទុះឡើង​កាលពី​ចុងឆ្នាំ ២០១៩ ហើយ​រហូតមក​ដល់ពេលនេះ វា​បាន​ឆក់យក​ជីវិត​មនុស្ស​ជិត ១៤០.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ២.០០០.០០០​ទូទាំង​ពិភពលោក​។​

​អា​មេ​រិច​កំពុងធ្វើការ​ស៊ើបអង្កេត​ដើម្បី​កំណត់ថា​តើ វីរុស​មរណៈ​នោះ​ផ្ទុះ​ចេញពី​មន្ទីរពិសោធន៍​វូ​ហាន​របស់​ចិន​ឬ​យ៉ាងណា ខណៈដែល​អា​មេ​រិច​ជា​ប្រទេស​ដែល​រងគ្រោះ​ខ្លាំងជាងគេ ដោយមាន​អ្នក​ឆ្លង និង​ស្លាប់​ច្រើនជាងគេ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CNA​

spot_img
×