Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានក្រុមការងារចុះជួយឃុំដូនស ស្រុកស្វាយជ្រំ ណែនាំដល់សមាជិកបក្សទាំងអស់ត្រូវបន្តធ្វើអំពើល្អនិងចុះអោយដល់មូលដ្ឋាន

spot_img

ស្វាយរៀង៖លោកគឹមងួនប្រធានក្រុមការងារចុះជួយឃុំដូនស ស្រុកស្វាយជ្រំ បានធ្វើការ ណែនាំដល់សមាជិកបក្សទាំងអស់ នៅឃុំដូនសត្រូវបន្តធ្វើអំពើល្អ និងចូលរួមដោះស្រាយ ទុកលំបាកជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសក្រុមការងារត្រូវចុះអោយដល់មូលដ្ឋាន។ការលើកឡើងរបស់ប្រធានក្រុមការងារចុះជួយឃុំដូនសបែបនេះក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារនិងសមាជិកបក្សនៅស្នាក់ការបក្សឃុំដូនសនៅព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០១៨។លោកគឹមងួនបានបញ្ជាក់ថាក្រុមការងារបក្សទាំងអស់ត្រូវចុះទៅមូលដ្ឋានអោយដល់ខ្នងផ្ទះពលរដ្ឋហើយត្រូវចុះមើលប្រជាពលរដ្ឋណាដែលជួបការខ្វះខាតពិតប្រាកដត្រូវធ្វើរបាយការណ៍បញ្ជូនមកក្រុមការងារដើម្បីដោះស្រាយអោយទាន់ពេលវេលា ត្រូវធ្វើរបាយការណ៍ពិតប្រាកដកុំធ្វើរបាយការណ៍ប្រូ។

ប្រធានក្រុមការងាររូបនេះ បានបន្ថែមថា ជាការពិតណាស់យើងទាំងអស់គ្នា ស្រឡាញ់សន្តិភាពហើយសន្តិភាពនេះ បានមកដោយលំបាកបំផុតដូច្នេះ យើងរួមគ្នាថែរក្សាសន្តិភាព នេះឲ្យបានគង់វង្សរហូតតទៅ មិនបណ្ដោយអោយ មានអ្នកណាម្នាក់ មកបំផ្លាញនូវសន្តិភាព ដែលកើតឡើង ពីនយោបាយ (ឈ្នះឈ្នះ) របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានជាដាច់ខាត។លោកគឹមងួនបានប្រាប់សមាជិកទាំងអស់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមិនដែលរត់ចោលប្រជាពលរដ្ឋ គឺតែងតែនៅរួមសុខរួមទុក នៅជាមួលពលរដ្ឋ ជានិច្ច។

លោកក៏បានអំពាវនាវ ដល់អាជ្ញាធរមូលដ្ឋានឃុំថ្នាធ្នង់​ ត្រូវបន្តធ្វើអំពើល្អជាមួយពលរដ្ឋ អោយបានកាន់តែបានល្អ ប្រសើរថែមទៀត ព្រមទាំងត្រូវផ្តល់សេវាសាធារណៈ ផ្សេងៗអោយបានឆាប់រហ័ស និងផ្សព្វផ្សាយអោយបានទូលំទូលាយ នូវសេវាមិនបង់ប្រាក់ដូចជា សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណបណ្ណ័ សៀវភៅគ្រួសារជាដើម ដើម្បីអោយពលរដ្ឋបានដឹង យល់ជ្រួតជ្រាបជៀងវាង មានការថ្នាំងថ្នាក់ណាមួយ។ នៅក្នុងឱកាសនោះដែរលោកគឹមងួនបានដោះស្រាយនូវការសំណូមពររបស់សមាជិកបក្សបានមួយចំនួនផងដែរ៕វ៉ៃកូ

spot_img
×