Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹង​ហើយ​! នារី​វ័យក្មេង​សាច់​សខ្ចី ដែល​ដេក​ស្តូកស្តឹង​ក្បែរ​របង​ផ្លូវ​ភ្ញាក់ផ្អើល​ព្រឹក​មិញ គឺ​ជន​ជាតិចិន សង្ស័យ​ស្រវឹង ឬ​កើត​ជំងឺផ្លូវចិត្ត ព្រោះ​មួយសន្ទុះ​ក្រោយ​ស្រាប់តែ​… (​វីដេអូ​)

spot_img

ភ្នំពេញ​៖ នារី​វ័យក្មេង​រូប​ស្រស់ស្អាត​ម្នាក់ ដែល​មនុស្ស​មួយចំនួន​ល្បី​តៗ​គ្នា​ថា ដើរ​សុខៗ ស្រាប់តែ​ដួលសន្លប់​បាត់បង់​ស្មារតី​ដេក​ស្តូកស្តឹង រហូត​មាន​អ្នកខ្លះ​បង្ហោះ​ថា នាង​បាន​ស្លាប់បាត់​ជីវិត​ទៀតផង​នោះ ពេលនេះ​នាង​បានដឹងខ្លួន និង​ងើបឡើង​ជិះ​ម៉ូតូ​កង់​បី​ជាធម្មតា​ប៉ុណ្ណោះ ។​

​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ នារី​សាច់​សខ្ចី​រូបនោះ គឺជា​ជនជាតិ​ចិន ដោយ​នាង​ពុំ​អាច​និយាយ​ភាសា​ខ្មែរ​បានទេ ហើយ​បើតាម​ការសន្និដ្ឋាន មូលហេតុ​ដែល​នាំ​ឲ្យ​នាង​ដើរមក​ដេក​ដួល​ស្តូកស្តឹង​ក្បែរ​របង​ផ្លូវ​ដើរ​បែបនេះ គឺអាច​ដោយសារ​រង​ឥទ្ធិពល​គ្រឿង​ស្រវឹង​, បែក​ថ្នាំ ឬ​អាចមាន​បញ្ហា​ជំងឺផ្លូវចិត្ត ។

​ទោះយ៉ាងណា ខណពេល​នេះ គេ​ពុំទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៅឡើយ​ទេ ខណៈ​នារី​ជនជាតិ​ចិន​រូបនេះ ដែលមាន​ស្លាកស្នាម​ជាំ​លើ​ផ្ទៃមុខ ក៏បាន​ឡើង​ជិះ​ម៉ូតូ​កង់​បី ទៅកាន់​ទីកន្លែង​ស្នាក់នៅ​របស់​នាង​រួចហើយ ។​

​សូមបញ្ជាក់ថា ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង ៤០ នាទី ព្រឹក​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៣០​ម៉ែត្រ ភូមិ​តំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ ៕ ដោយ​៖ លឹម ហុង​


spot_img
×